PR

ឆន សុវណ្ណារាជ និង ពេជ្រ សោភា ប៉ះសម្តីគ្នាសាហាវក្នុងរាត្រីទីមួយរបស់កម្មវិធី Beat The Best

BY
Liny Chan
December 7, 2021

កាលពីរាត្រីថ្ងៃអាទិត្យកន្លងទៅថ្មីៗនេះគឺជាការបើកឆាកវគ្គដំបូងរបស់កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Beat The Best ដែលជាកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកថ្មីមួយទៀតរបស់ទូរទស្សន៍ហង្សមាស។

អ្វីដែលនាំឲ្យមានការជជែកវែកញែកខ្លាំងបំផុតនៅក្នុងសប្តាហ៍ដំបូងនេះ គឺការមានមតិបញ្រ្ចាស់គ្នារវាង គណៈកម្មការពីររូបគឺ លោក ឆន សុវណ្ណារាជ និង អ្នកនាង ពេជ្រ សោភា ។ បេក្ខជនម្នាក់ដែលមានឈ្មោះថា ឈាន ជាលឿយ បានបកស្រាយបទចម្រៀងនៅមុខគណៈកម្មការដែលកម្មវិធីតម្រូវ តែបន្ទាប់ពីបកស្រាយចប់ សង្រ្គាមពាក្យសម្តីរបស់គណៈកម្មការក៏ផ្ទុះឡើងដោយប្រកាន់គោលជំហររៀងខ្លួន ។

យ៉ាងណាមិញ គណៈកម្មការ លោក នីកូ ក៏បានចូលសម្របសម្រួលកុំឲ្យកម្តៅកាន់តែកើនឡើង ឯគណៈកម្មការ លោក ឆន សុវណ្ណារាជ ក៏បន្ទន់ឥរិយាបទមកវិញផងដែរ ។ គួរបញ្ជាក់ផងដែរថា កម្មវិធី Beat The Best ទើបតែចាក់ផ្សាយបានមួយសប្តាហ៍ទេ តែដូចរាល់ដង កម្មវិធីធំៗលំដាប់ពិភពលោកដែលទូរទស្សន៍ ហង្សមាស បានផលិតគឺតែងទទួលបានការគាំទ្រខ្លាំងជានិច្ច៕

Share This Post: