កូវីដ-១៩

ប្រទេសវៀតណាមបានបញ្ជាក់ពីករណីជំងឺកូវីដ១៩ ថ្មីចំនួន ១៥,៣០០ ករណី ដែលជាចំនួនឆ្លងក្នុងមួយថ្ងៃខ្ពស់បំផុតក្នុងរយៈពេល ៣ ខែកន្លងមកនេះ

BY
autoadmin
December 10, 2021

ប្រទេសវៀតណាមកាលពីយប់ថ្ងៃព្រហស្បតិ៍ ទី០៩ ខែធ្នូ ឆ្នាំ២០២១ បានកត់ត្រាករណីជំងឺ COVID-19 ក្នុងសហគមន៍ចំនួន ១៥,៣០០ ករណី ដែលជាចំនួនឆ្លងប្រចាំថ្ងៃខ្ពស់បំផុតក្នុងរយៈពេលជិត ៣ខែ ដែលធ្វើឱ្យចំនួននៃការឆ្លងនៅក្នុងរលកទី០៤ រហូតមកដល់ពេលនេះគឺមាន ១,៣៦១,១៩៨ ករណី។ តំបន់ចំនួន ៣ ដែលមានចំនួនអ្នកឆ្លងខ្ពស់បំផុតគឺ ទីក្រុងហូជីមិញមាន ១,៤៥៣ ករណី,  ក្រុងតាយនិញ ៨៩៥ ករណី និងទីក្រុងហាណូយ ៨២២ ករណី។

ការស្លាប់ចំនួន ២៥៦ ករណី ត្រូវបានបន្ថែមទៅក្នុងទិន្នន័យជាតិនៅថ្ងៃដដែល ដែលនាំឱ្យការស្លាប់សរុបកើនឡើងដល់ ២៧,១៨៦ ករណី ឬ ២% នៃចំនួនអ្នកឆ្លង COVID-19 សរុបទាំងអស់។ ជាមួយគ្នានេះដែរ ការជាសះស្បើយចំនួន ១៤,៥៨៦ ករណី ក៏ត្រូវបានបញ្ជាក់នៅថ្ងៃដដែល ដែលនាំឱ្យចំនួននៃការជាសះស្បើយកើនដល់ ១,០៥០,៩៧៩ ករណី។ គិតមកទល់នឹងពេលនេះ វៀតណាម​បាន​ចាក់​ថ្នាំ​បង្ការ​ដល់​ពលរដ្ឋ​ ៧៤​លាន​នាក់ ហើយមានមនុស្ស ៥៥.៩ លាននាក់ បានទទួលវ៉ាក់សាំងចំនួន ២ ដូស៕

អត្ថបទ៖ លីដា
ប្រភព៖ VNExpress

Share This Post: