ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គិតមកទល់ពេលនេះ ទំនិញខូចគុណភាពសរុប ៣តោនត្រូវសមត្ថកិច្ចដកហូតពីទីផ្សារ និងសិប្បកម្មនានាក្នុងខេត្តកណ្ដាល

    BY Khmernote Media December 12, 2021
    គិតមកទល់ពេលនេះ ទំនិញខូចគុណភាពសរុប ៣តោនត្រូវសមត្ថកិច្ចដកហូតពីទីផ្សារ និងសិប្បកម្មនានាក្នុងខេត្តកណ្ដាល

    ទំនិញម្ហូបអាហារខូចគុណភាពប្រមាណ ៣តោន ត្រូវបានមន្ត្រីក.ប.ប. ធ្វើការកម្ទេចចោលនៅខេត្តកណ្ដាល
    ខេត្តកណ្ដាល៖ យោងតាមការបញ្ជាក់ពី អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា កន្លងទៅនេះ មន្ត្រីក.ប.ប. បានចុះត្រួតពិនិត្យទៅលើអនុលោមភាពទៅលើគុណភាព និងសំបកវេចខ្ចប់ទំនិញយ៉ាងសកម្មនៅលើទីផ្សារនៅទូទាំងប្រទេស។ ការចុះត្រួតពិនិត្យនេះ គឺក្នុងគោលបំណងទប់ស្កាត់ការចរាចរណ៍ទំនិញក្លែងក្លាយ ទំនិញខូចគុណភាព និងទំនិញដែលមានសំបកវេចខ្ចប់មិនត្រឹមត្រូវ។

    ជាក់ស្ដែងកន្លងទៅនេះ មន្ត្រីក.ប.ប. ប្រចាំខេត្តកណ្ដាលបានរកឃើញ និងដកហូតទំនិញខូចគុណភាពផលិតបានសរុបចំនួន ៣តោន ពីទីផ្សារ និងសិប្បកម្មនានាក្នុងខេត្តកណ្ដាល។ ទំនិញដែលត្រូវដកហូតបានទាំងនោះត្រូវបានមន្ត្រីក.ប.ប. ធ្វើការកម្ទេចចោលនៅទីលានបាល់ទាត់ក្រុងតាខ្មៅនៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១នេះ ដោយមានការឯកភាពពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល ព្រមទាំងមានការចូលរួមពីមន្ត្រីពាក់ព័ន្ធផ្សេងទៀតផងដែរ៕

    Share This Post: