ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជា និងដៃគូប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យបរិស្ថាន

    BY Nisaiy KN April 26, 2026
    កម្ពុជា និងដៃគូប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យបរិស្ថាន

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅក្នុងអំឡុងពេលស្នាក់នៅនិងដឹកនាំប្រតិភូអញ្ជើញចូលរួមបើកកិច្ចប្រជុំកំពូលពេញអង្គស្តីពីអេកូឡូស៊ីថ្នាក់តំបន់ នៅទីក្រុងAsnata ប្រទេសកាហ្សាក់ស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបទ្វេរភាគីជាមួយលោក Rolph Payet អគ្គលេខាធិការប្រតិបត្តិនៃអនុសញ្ញា Basel, Rotterdam និង Stockholm។

    ក្នុងឱកាសនៃជំនួបភាគីទាំ២ បានពិភាក្សាអំពីគម្រោងទប់ស្កាត់ការបំពុលខ្យល់ ដែលក្រសួងបរិស្ថាន បានលើកឡើងសម្រាប់កិច្ចសហប្រតិបតិការជាមួយគ្នារួចហើយ។ ភាគីទាំងពីរ ក៏បានពិភាក្សាពង្រីកគម្រោងនេះឱ្យគ្របដណ្ដប់ ទៅលើការគ្រប់គ្រងលើសំរាម សំណល់រឹងនិងសំណល់ប្លាស្ទិកផងដែរ។

    លោក Rolph Payet បានបញ្ជាក់នូវការគាំទ្រ ហើយបានស្នើសុំឱ្យមានការពិភាក្សាគ្នាឱ្យលម្អិតបន្ថែមទៀតនៅខែមិថុនា នៅប្រទេស Uzbekistan ខាងមុខ។

    លោកបានស្នើសុំឱ្យមានប្រតិភូក្រសួងបរិស្ថាន ចូលរួមកិច្ចប្រជុំនៅ ប្រទេស Uzbekistan ខាងមុខ ដើម្បីរួមគ្នាពិភាក្សាជាមួយអង្គការ BSR ផង ជាមួយមូលនិធិបរិស្ថានសកលផង ដើម្បីរៀបចំគម្រោងកិច្ចសហប្រតិបត្តិការ។

    សូមបញ្ជាក់ថាឆ្លើយតបទៅនឹងការអញ្ជើញរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអេកូឡូស៊ី ប្រទេស កាហ្សាក់ស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំប្រតិភូកម្ពុជាចូលរួម កិច្ចប្រជុំកំពូលស្តីពីអេកូឡូស៊ីថ្នាក់តំបន់ នៅទីក្រុងAsnata ប្រទេសកាហ្សាក់ស្ថាន ចាប់ពីថ្ងៃទី២១-២៤ ខែមេសា ឆ្នាំ២០២៦។

    កិច្ចប្រជុំកំពូល Regional Ecological Summit និងកិច្ចប្រជុំកំពូលពាក់ព័ន្ធបានរៀបចំឡើងក្នុងគោលបំណងសំខាន់នោះគឺ បង្កើតជាវេទិកាសម្រាប់ការរួមរួមគ្នាដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ បញ្ហាបរិស្ថាន និងបញ្ហាការការពារបរិស្ថាន៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: