គិតមកទល់នឹងពេលនេះ ចំនួនករណីជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិក បានកើនឡើងដល់ ៥០ លានករណីហើយ
- BY
- autoadmin
- December 13, 2021
ចំនួនករណីជំងឺ COVID-19 នៅឯសហរដ្ឋអាមេរិក បានកើនដល់ ៥០លានករណី គិតត្រឹមថ្ងៃអាទិត្យ ទី១២ ខែធ្នូ ឆ្នាំ២០២១ នេះបើយោងតាមរបាយការណ៍របស់ រ៉យទ័រ ខណៈដែលវ៉ារ្យ៉ង់ ដែលតា បានបន្តគំរាមកំហែងដល់ប្រជាជនអាមេរិក ហើយវ៉ារ្យ៉ង់ អូមីក្រុង ក៏កំពុងបន្ថែមបន្ទុកដល់ប្រទេសមួយនេះ។ បន្ទាប់ពីរយៈពេល ២ខែ នៃការថយចុះករណីនៃការឆ្លងថ្មីៗ សហរដ្ឋអាមេរិកបានចាប់ផ្ដើមមើលឃើញពីការកើនឡើងនូវការឆ្លងឡើងវិញក្នុងចំនួនច្រើន ហើយភាគច្រើនគឺជាវ៉ារ្យ៉ង់ ដែលតា តែម្ដង។

ជាក់ស្ដែងរដ្ឋមួយចំនួននៅតំបន់ត្រជាក់ កំពុងមើលឃើញពីការកើនឡើងក្នុងចំនួនច្រើន រួមមានរដ្ឋ Vermont, New Hampshire និង Michigan។ ចំណែកចំនួនអ្នកជំងឺ COVID ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យក៏កំពុងកើនឡើងផងដែរ ដែលកើនឡើង ២០% ចាប់តាំងពីថ្ងៃបុណ្យ Thanksgiving នៅចុងខែវិច្ឆិកា។ ក្នុងរយៈពេល ១ ខែកន្លងទៅនេះ ការស្លាប់បានកើនឡើង ៤.៦% ដែលធ្វើឱ្យចំនួនអ្នកស្លាប់ក្នុងប្រទេសបានកើនលើស ៨០០,០០០នាក់៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ
- Share This Post:






