ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២២ ខែធ្នូនេះ កម្ពុជាទទួលរងនូវព្យុះទី២២ ដែលនឹងធ្វើឲ្យតំបន់មួយចំនួនមានភ្លៀងខ្សោយ និងចុះត្រជាក់រហូតដល់១៦ អង្សាសេ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី១៥-២២ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា៖

-ក្នុងសប្តាហ៍ខាងមុខ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលនូវឥទ្ធិពលសម្ពាធទាបខ្សោយ, ទ្រនុងសម្ពាធខ្ពស់ពីជើង(ចិន)និងខ្យល់មូសុងឦសាន។
-នៅល្ងាចថ្ងៃទី១៣ ខែធ្នូ ក្នុងមហាសមុទ្រប៉ាស៊ីហ្វិកបានកើតឡើងនូវព្យុះទី២២ ឈ្មោះ រ៉ាយ(RAI)ដែលអាចមានដំណើរឆ្លងកាត់ប្រទេសហ្វីលីពីនចូលក្នុងសមុទ្រចិនខាងត្បូង។ ក្នុងអំឡុងថ្ងៃទី១៩-២១ ខែធ្នូ ព្យុះនេះមានទិសដៅតម្រង់ទៅប្រទេសវៀតណាម ក្បែរឆ្នេររួចងាកចេញមកក្បែរកោះហាយណាំវិញដោយបន្តដំណើរឡើងទៅលើក្នុងសមុទ្រដែលឥទ្ធិពលក៏ថមថយជាបន្តបន្ទាប់ផងដែរ។ ព្យុះនេះមានឥទ្ធិពលបន្តិចបន្តួចមកលើតំបន់ខ្ពង់រាបភាគឦសានប្រទេសកម្ពុជា។
ស្ថានៅភាពបែបនេះនឹងធ្វើអោយ៖

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology