ប្រទេសវៀតណាមបានកត់ត្រាករណីជំងឺកូវីដ១៩ ថ្មីចំនួន ១៥,២០៣ ករណី ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ
- BY
- autoadmin
- December 15, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress បានរាយការណ៍ថា ក្រសួងសុខាភិបាលវៀតណាមកាលពីយប់ថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២១ បានប្រកាសពីករណីជំងឺ COVID-19 ថ្មីចំនួន ១៥,២០៣ ករណី ចេញពីខេត្តនិងក្រុងចំនួន ៦២ របស់ខ្លួន។ តំបន់ដែលមានចំនួនករណីថ្មីខ្ពស់បំផុតគឺខេត្ត Ca Mau ដែលមាន ១,០១១ ករណី ដែលជាចំនួនករណីប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មាន។

ទីក្រុងហូជីមិញជាប់ចំណាត់ថ្នាក់លេខ ២ ដោយមាន ៩៩១ ករណី និងខេត្តតៃនិញ មានចំនួន ៩៣១ ករណី។
ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 នៅក្នុងប្រទេសវៀតណាម បានកើនឡើងដល់ ២៨,៣៣៣ ឬ ២% នៃចំនួនអ្នកឆ្លងសរុប បន្ទាប់ពីមានបញ្ជាក់ពីករណីថ្មីចំនួន ២៥២ ករណី នៅថ្ងៃអង្គារដដែលនោះ។ នៅក្នុងរលកឆ្លងទី០៤ ដែលកំពុងបន្តដែលវាយប្រហារចាប់តាំងពីចុងខែមេសា ប្រទេសវៀតណាមបានកត់ត្រាករណីជាង ១.៤៣ លានករណី ហើយមានអ្នកជំងឺជាង ១លាននាក់ បានជាសះស្បើយឡើងវិញ៕

អត្ថបទ៖ លីដា
ប្រភព៖ VNExpress
- Share This Post:






