ព្រីនស៍ បើកផ្សារទំនើបទី២ នៅកោះពេជ្រ ជាមួយនឹងប្រមូសិន រហូតដល់៥០%
ភ្នំពេញ៖ ផ្សារទំនើបទី២របស់ Prince SuperMarket បង្ហាញវត្តមានជាផ្លូវការហើយនៅអគារពាណិជ្ជកម្មដាយមិនវ័ន កោះពេជ្រ ដើម្បីចូលរួមឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋក្នុងតំបន់ជាមួយនឹងប្រមូសិន រហូតដល់៥០% ។
ខណៈតម្រូវការប្រជាពលរដ្ឋក្នុងទីក្រុង កាន់តែមានកំណើនឥតឈប់ឈរនោះ បានធ្វើអោយតម្រូវការនៃការប្រើប្រាស់ និងទិញទំនិញផ្សេងៗ មានការកើនឡើង ហើយក្នុងនោះ ការប្រើប្រាស់ទំនិញដែលមានប្រភពច្បាស់លាស់ និងមានគុណភាព គឺជារឿងចាំបាច់។

ដើម្បីឆ្លើយតបទៅនឹងតម្រូវការនេះ ផ្សារទំនើបថ្មី១ទៀត បានបង្ហាញវត្តមានជាផ្លូវការហើយនាព្រឹកថ្ងៃទី ២១ ខែតុលានេះ នៅក្នុងទីក្រុងរណបកោះពេជ្រ ដើម្បីឆ្លើយតបទៅនឹងតម្រូវការលើការទិញទំនិញ របស់ប្រជាពលរដ្ឋក្នុងទីតាំងនោះផ្ទាល់ និងក្នុងក្រុងទាំងមូលផងដែរ ។
លោក ឈិន ចិពីង នាយកប្រតិបត្តិផ្សារទំនើប Prince SuperMarket បានលើកឡើងថា វត្តមានផ្សារទំនើបទី២ របស់ Prince SuperMarket នៅក្នុងទីតាំងកោះពេជ្រនេះ នឹងអាចចូលរួមឆ្លើយតបបាន ទៅនឹងតម្រូវការនៃការទិញទំនិញប្រើប្រាស់ អាហារប្រចាំថ្ងៃ បន្លែផ្លែឈើ និងទំនិញសំខាន់ៗផ្សេងៗទៀត ដែលមានលក់ក្នុងផ្សារទំនើបទី២នេះ ជាមួយនឹងការថែមជូនពិសេសនូវ ប្រមូសិន រហូតដល់ ៣០% ទៅ ៥០ % ទៅតាមមុខទំនិញផ្សេងៗផងដែរ រយៈពេល១សប្ដាហ៍។

លោកបានគូសបញ្ជាក់ថា ផ្សារទំនើបរបស់ខ្លួនមានគោលការណ៍រួម ៤យ៉ាងគឺ សេវាកម្ម, ផលិតផល, តម្លៃ, ភាពស្រស់នៃទំនិញ សម្រាប់ប្រជាជនកម្ពុជាដែលមានជីវភាពមធ្យម ដែលអាចទិញទំនិញប្រកបដោយគុណភាពល្អ ជាពិសេសគឺការបញ្ចុះតម្លៃ និងការផ្តល់ជូននូវរង្វាន់ផ្សេងៗ។
លោកបញ្ជាក់ថា ផ្សារទំនើបទី២ Prince SuperMarket នេះ មានដាក់លក់នូវប្រភេទទំនិញចំរុះរហូតដល់៦០០០មុខ ដោយទំនិញទាំងនោះ ប្រមាណជា ៣៥% ជាផលិតផលរបស់ខ្មែរ និងក្រៅពីនោះជាផលិតផលនាំចូលពីក្រៅប្រទេសដូចជា ចិន ថៃ និងជប៉ុន ជាដើម។

គួរបញ្ជាក់ថា នេះជាសាខាទី២ហើយ របស់ផ្សារទំនើប Prince SuperMarket ដែលត្រូវបានវិនិយោគដោយ ក្រុមហ៊ុន Prince Real Estate Group នៅលើទីតាំងទំហំ ១ពាន់ម៉ែត្រការ៉េ ដោយផ្សារទំនើបនេះ ក៏មានរួមបញ្ជូនទាំងអាហារដ្ឋានព្រីនស៊ុបផងដែរ៕





