Peypey Dy ទ្រាំមិនបាន បោះសំដីចំៗអោយ តាប៊ុយ ថាម៉េចឡាន Range Rover របស់ខ្លួនធ្វើអស់ជាង២ពាន់ដុល្លារ ចង់អោយឡាន អា Prius ធ្វើអោយ២ដុល្លារមែន?
- December 16, 2021
រឿងរ៉ាវពិធីករល្បីឈ្មោះគឺលោក តាប៊ុយ បានបើកបររថយន្តបុករថយន្តរបស់គេធ្វើអោយកក្រើកពេញបណ្តាញសង្គម Facebook ដោយមានការជជែកវែកញែកគ្នាទៅវិញទៅមក រហូតម្សិលមិញនេះលោកតាប៊ុយ បានធ្វើការ Live វិដេអូប្រតិកម្មថាខ្លួនមិនអាចទទួលយកបានចំពោះតំលៃជួសជុលរថយន្តជនរងគ្រោះរហូតដល់ជាង២ពាន់ដុល្លារនោះទេ និងបានបោះសំដីថា រថយន្តរបស់ខ្លួន Range Rover ផងសួរជាថាធ្វើអស់តែ២ពាន់អីទេ ចុះត្រឹមឡានអា Prius ធ្វើអស់ជាង២ពាន់ដុល្លារដែរ។

សំដីរបស់លោកតាប៊ុយ ធ្វើអោយលោក Peypey Dy ដែលគេស្គាល់ថាជាតារា Facebook ល្បីឈ្មោះនិងជាតារាសម្តែងផងដែរនោះ បានចេញមុខមកប្រតិកម្មចំៗថា ម៉េចឡាន Range Rover របស់ខ្លួនធ្វើអស់ជាង២ពាន់ដុល្លារ ហើយចង់អោយអា Prius ធ្វើអស់២ដុល្លារមែន? ទោះជាយ៉ាងណាក្តីលោក Peypey Dy មិនបានវាយប្រហារចំឈ្មោះលោកតាប៊ុយនោះទេ ប៉ុន្តែមហាជនដឹងច្បាស់ណាស់ថាលោកចង់អោយលោកតាប៊ុយ និងបានផ្តាំថាសងគេទៅបង យើងអ្នកខុសហើយ ខុស១០០%តែម្តង វាមិនក្រដោយសារសងគេជាង២ពាន់នឹងទេ ព្រោះបងជិះសុទ្ធតែ Range Rover ដែរ។ តើប្រិយមិត្តយល់យ៉ាងណាដែរ?




- Share This Post:






