សង្គម

វីដេអូសារដាសតឿន! ឪពុកម្ដាយដែលមានក្មេងដែលវក់និងហ្គេមខ្លាំង សូមស្ដាប់វីដេអូនេះ ដើម្បីជាសារដាសតឿនដល់កូនៗ

BY
Khmernote Media
December 17, 2021

រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេស ប៊ុករបស់ Ly Liya​ ដែលរៀបរាប់ពីរឿងរ៉ាវ ករណីក្មេងប្រុសម្នាក់លេងហ្គេមភ្នាល់គ្នាដាក់ជីវិត ​បន្ទាប់ពីលេងហ្គេមចាញ់មិត្តភកិ្តហើយ ក៏​បាន​យក​អាវុធខ្លី​របស់​ឪពុក​ទៅសម្ងំ​ក្នុង​បន្ទប់ទឹក​រួច​បាញ់សម្លាប់​ខ្លួនឯង​យ៉ាង​អាណោចអាធ័ម។

សារដាសតឿងរបស់ម្ចាស់គណនីហ្វេស ប៊ុក បានឲ្យដឹងថា ក្រុមក្មេងៗមួយក្រុម បានលេងហ្គេមភ្នាល់គ្នាដាក់ជីវិត ដោយយកជីវិតមែនទែនមកភ្នាក់នៅក្នុងហ្គេម ស្រាប់ក្មេងប្រុសអាយុប្រហែលជា ១៣ឆ្នាំ បានលួចសោរឡានពីឪពុក បើកLockទាញយកកាំភ្លើងពីក្នុងឡាន ទៅសម្ងំ​ក្នុង​បន្ទប់ទឹក​ បន្ទាប់មកក្មេងប្រុសនោះ បានធ្វើការLive Video យកស្កុតបិទមាត់ និងបានយកកាំភ្លើងបាញ់ចំស្នៀតកន្លែងក្បាលខ្លួនឯង​យ៉ាង​អាណោចអាធ័ម។

ម្ចាស់គណនីហ្វេស ប៊ុក ក៏សូមអំពាវនាវ ប៉ាម៉ាក់ដែលមានកូនតូចៗ សូមចូលមកស្ដាប់រឿងដែលរន្ធត់តក់ស្លុតមួយនេះផង និងស៊ែចែករំលែកផង សូមកុំអោយរឿងបែបនេះកើតឡើងក្នុងគ្រួសារអ្នក😭😭😭 កូនជាជីវិត ជាក្ដីសុខសុភមង្គលរបស់ប៉ាម៉ាក់គ្រប់គ្នា កុំដើម្បីតែលុយហើយទុកកូនចោល មិនបានតាមដានកូនវាជាកំហុសមួយដ៏ធំ😭ហើយមិនអាចកែខៃប៉ះប៉ូវបានឡើយ😭 ជូនពរអោយបងប្អូនជួបតែសំណាងល្អក្នុងក្រុមគ្រួសារ ៕

Share This Post: