អស្ចារ្យ! ទូក ង វែងជាងគេលើពិភពលោក របស់ខេត្តព្រៃវែង សូម្បីតែច្រវាអុំក៏រំលេចដោយទង់ជាតិខ្មែរ
- October 22, 2018
ក្រោយពីទូក ង វែងជាងគេ ឈ្មោះថា “កម្ពោជិកបុត្តាខេមរាតរី” ដែលទើបតែសាងសង់រួចរាល់ និងសាកល្បងអុំជាលើកដំបូងនោះ។ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ នេះឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោកជំទាវ ដឹកនាំមន្ត្រីរាជការជុំវិញខេត្ត រៀបចំពិធីសាសនាសុំទូក ង ចេញពីទួលបារាយណ៍អណ្តែត ទៅតម្កល់ទុកនៅអ្នកលឿងត្រើយខាងកើត ក្នុងស្រុកពាមរក៍ ដើម្បីត្រៀមឲ្យគណៈកម្មការ World Guinness Record ចុះមកពិនិត្យមើលដើម្បីវាយតម្លៃក្នុងការដាក់ទូក ង វែងជាគេនៅក្នុងកំណត់ត្រាពិភពលោកនាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខ។
យ៉ាងណាមិញអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ ក្រៅពីទូក ង “កម្ពោជិកបុត្តាខេមរាតរី” ដែលត្រៀមដាក់បំបែកឯតទគ្គកម្មពិភពលោក សូម្បីតែច្រវាអុំទូក ង នេះ ក៏មានការច្នៃប្រឌិត ដោយច្រវាអុំទូក ដាក់ផ្គុំគ្នា រំលេចចេញជារូបរាងទង់ជាតិព្រះរាជាណាចក្រកម្ពុជា។ គួររំលឹកផងដែលថា ទូក ង “កម្ពោជិកបុត្តាខេមរាតរី” មានប្រវែង ៨៥,៥ម៉ែត្រ ដោយផ្ទុកបានមនុស្សចំនួន ១៧៩នាក់៕









- Share This Post:






