ហ៊ានណាស់! ស្រីស្អាតរូបស្រស់ម្នាក់ចូលលួចទូរស័ព្ទដៃកូនក្មេងកំពុងអង្គុយចុចលេងក្នុងហាង ហើយឡើងកង់បីរត់បាត់ (មានវីដេអូ)
- December 18, 2021
កាលពីពេលថ្មីៗនេះ មានការចែករំលែកមួយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងវីដេអូខ្លីមួយ ដែលបង្ហាញពីសកម្មភាពនារីរូបស្រស់ម្នាក់បានធ្វើសកម្មភាពចូលលួចទូរស័ព្ទដៃពីក្មេងប្រុសម្នាក់កំពុងអង្គុយចុចទូរស័ព្ទលេងនៅក្នុងហាង។ តាមការបង្ហោះរបស់ម្ចាស់គណនីហ្វេសប៊ុកមិនបានបញ្ជាក់ទីតាំងកើតហេតុនោះទេ ដោយគ្រាន់តែដឹងថា ហេតុការណ៍នោះបានកើតឡើងវេលាម៉ោង៨យប់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១

យោងតាមកាមេរ៉ាសុវត្ថិភាពបានបញ្ជាក់ថា មុនពេលកើតហេតុគេឃើញក្មេងប្រុសម្នាក់កំពុងតែអង្គុយលេងទូរស័ព្ទនៅក្នុងហាងមួយកន្លែង មួយសន្ទុះក្រោយមកស្រាប់តែមាននារីរូបស្រស់ម្នាក់បានជិះកង់បីឥណ្ឌា ហើយដើរចូលមកក្នុងហាង រួចក្រឡេកចុះឡើងក៏ឆក់យកទូរស័ព្ទពីដៃក្មេងប្រុសរងគ្រោះ បន្ទាប់មកស្ទុះឡើងកង់បីរត់គេចខ្លួនបាត់តែម្តង។ នេះជាការដាស់តឿនមួយ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្ន ជៀសវៀងជួបហេតុការណ៍ដូចនេះ។ ចង់ដឹងសកម្មភាពនោះយ៉ាងណា ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

- Share This Post:






