ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ម្សិលមិញនេះ ប្រទេសវៀតណាមរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ១៦,០៩៣ នាក់ បន្ថែមទៀត

    BY autoadmin December 20, 2021
    ម្សិលមិញនេះ ប្រទេសវៀតណាមរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ១៦,០៩៣ នាក់ បន្ថែមទៀត

    ប្រទេសវៀតណាមកាលពីថ្ងៃអាទិត្យ បានកត់ត្រាករណីជំងឺ Covid-19 ថ្មីចំនួន ១៦,០៩៣ ករណី ដោយទីក្រុងហាណូយតែមួយ មានករណីរហូតដល់ ១,៤០៥ ករណី ដែលជាចំនួនច្រើនបំផុតនៅក្នុងចំណោមខេត្តក្រុងផ្សេងទៀត ដែលនាំឱ្យចំនួននៃការឆ្លងនៅក្នុងរលកទី០៤ របស់ខ្លួនចាប់តាំងពីចុងខែមេសា ឆ្នាំ២០២១ បានឈានដល់ ១,៥៣៤,០៦៦ ករណី។ តួលេខរបស់ទីក្រុងហាណូយ គឺតាម​ពីក្រោយ​ដោយ​ទីក្រុង Ca Mau ដែលមានចំនួន ១,៣៤៥ ករណី និង​ទីក្រុង​ហូជីមិញ​ ១,០១៤ ករណី។

    ចំណែកឯការស្លាប់ចំនួន ២១៥ ករណី ក៏ត្រូវបានគេបញ្ជាក់ផងដែរ ដែលនាំឱ្យចំនួនស្លាប់ដោយសារជំងឺ COVID-19 របស់ប្រទេសវៀតណាមមានសរុប ២៩,៥៦៦ ករណី ឬប្រហែល ២% នៃតួលេខឆ្លងទាំងអស់។ ជាមួយគ្នានេះដែរ អ្នកជំងឺ Covid-19 ចំនួន ១០,៧៩៩ នាក់ ក៏ត្រូវបានប្រកាសថាជាសះស្បើយ ដែលនាំឱ្យចំនួនករណីដែលបានជាសះស្បើយពីជំងឺ COVID-19 បានកើនឡើងដល់ ១,០១៧,៩៦២ ករណី៕

    អត្ថបទ៖ លីដា
    ប្រភព៖ VNexpress

    Share This Post: