PR

វីងម៉ល ចែកជូនកូដបញ្ចុះតម្លៃចំនួន៥០០០០!

BY
Liny Chan
December 20, 2021

ជាមួយនឹងការបញ្ចុះតម្លៃទំនិញរហូតដល់១៥០០០មុខ ផ្តល់ជូនកូដបញ្ចុះតម្លៃចំនួន៥០០០០ ជារៀងរាល់ខែ ព្រមទាំងការដឹកជញ្ជូនដោយឥតគិតថ្លៃ វីងម៉លដែលមាននៅក្នុងកម្មវិធីស្មាតហ្វូនវីងកំពុងនាំមកនូវការសប្បាយរីករាយជូនប្រជាជនកម្ពុជាដើម្បីអបអរឆ្នាំថ្មីនេះ។

ឥឡូវនេះ អតិថិជនរបស់វីងម៉លចំណាយកាន់តែតិច ហើយអាចទិញអាហារ ព្រមទាំងភេសជ្ជៈដែលខ្លួនចូលចិត្តបានកាន់តែច្រើន ជាមួយនឹងការបញ្ចុះតម្លៃពិសេសលើទំនិញចំនួន១៥០០០មុខជារៀងរាល់ថ្ងៃ ដោយប្រើប្រាស់កូដបញ្ចុះតម្លៃចំនួន៥០០០០ តាមរយៈកម្មវិធីស្មាតហ្វូនវីង ពីហាងដ៏ពេញនិយមជាច្រើននៅក្នុងរាជធានី ភ្នំពេញនិង ខេត្តនានា។

លោក ហាសហ៊ីម អាលកាហ្វ ដែលជានាយកគ្រប់គ្រងទូទាត់ អាជីវកម្មអេឡិចត្រូនិកនៃវីង មានប្រសាសន៍ថា៖ “ពួកយើងផ្តល់ជូនការបញ្ចុះតម្លៃនេះ ដើម្បីឲ្យអ្នកគ្រប់គ្នាអាចរីករាយជាមួយអាហារ និងភេសជ្ជៈដែលខ្លួនចូលចិត្តកាន់តែច្រើនជាមួយមិត្តភក្តិ និងក្រុមគ្រួសារ ដោយចំណាយកាន់តែតិច ខណៈពេលដែលឆ្នាំថ្មីនឹងឈានមកដល់ឆាប់ៗនេះ ។ យើងក៏បន្ថែមនូវហាងថ្មីៗ និងពេញនិយមជាច្រើនប្រភេទផងដែរ។ ឥឡូវនេះ វីងម៉លគឺជាហាងដែលមានការបញ្ចុះតម្លៃដ៏ល្អបំផុតរបស់លោកអ្នក។”

អតិថិជនរបស់វីងម៉លនៅទីក្រុងភ្នំពេញ សៀមរាប បាត់ដំបង កំពង់ចាម និងខេត្តព្រះសីហនុ អាចទិញអាហារ និងភេសជ្ជៈជាង ១៥០០០ មុខជារៀងរាល់ថ្ងៃ ដោយគ្រាន់តែចុចពីរបីប៉ក់នៅលើកម្មវិធីស្មាតហ្វូនវីងរបស់ពួកគេ ជាមួយលេខកូដបញ្ចុះតម្លៃ ៥0 000 ដែលចែកជូនជារៀងរាល់ខែ។

លោក ហាសហ៊ីម បានឲ្យដឹងថា៖”ពួកយើងបានធ្វើការជាមួយហាងដ៏ពេញនិយមជាច្រើននៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា ដើម្បីធានាថាហាងដែលលោកអ្នកចូលចិត្តទាំងអស់នៅទីនេះ ។ ដរាបណាអ្នកមានកម្មវិធីស្មាតហ្វូនវីងលោកអ្នកអាចទិញទំនិញពីវីងម៉លបានហើយ។”

អតិថិជនគ្រាន់តែចូលទៅកាន់កម្មវិធីស្មាតហ្វូនវីង ហើយចុចលើរូបតំណាង “វីងម៉ល” រួចមករកមើល “Discount Store” លោកអ្នកអាចជ្រើសរើសអាហារ និងភេសជ្ជៈដែលចូលចិត្ត រួចកុម៉្មង់ទំនិញក្នុងការបញ្ចុះតម្លៃតែម្តង។ វីងម៉លនឹងដឹកជញ្ជូនដល់ទីតាំងរបស់លោកអ្នកដោយមិនគិតថ្លៃដឹកជញ្ជូននោះឡើយ។

ជាមួយវីងម៉ល អតិថិជនក៏អាចទិញទំនិញរាប់ពាន់មុខ ចាប់ពីម្ហូបអាហារ ភេសជ្ជៈ គ្រឿងទេស សម្លៀកបំពាក់គ្រឿងអេឡិចត្រូនិច របស់របរទារក ផលិតផលសុខភាព និងសម្រស់ ក៏ដូចជាទំនិញជាច្រើនប្រភេទផ្សេងទៀតពីហាងកំពុងពេញនិយមជាច្រើន។
អតិថិជនក៏អាចស្វែងយល់បន្ថែមអំពីប្រូម៉ូសិនប្រចាំថ្ងៃពីវីងម៉ល ដោយគ្រាន់តែចុះឈ្មោះតាមបណ្តាញតេឡេក្រាមនៃទីក្រុង និងខេត្តនីមួយៗ។

អតិថិជននៅភ្នំពេញអាចចុះឈ្មោះតាមរយៈតំណភ្ជាប់ https://t.me/WingMall ។ អ្នកនៅសៀមរាបអាចចុចលើ link https://t.me/WingMallSR ។ អ្នកនៅបាត់ដំបងអាចចូលតាមតំណ https://t.me/WingMallBTB ។ អ្នកនៅខេត្តព្រះសីហនុអាចប្រើតំណ https://t.me/WingMallSHV ចំណែកអ្នកនៅខេត្តកំពង់ចាមអាចចុចលើ https://t.me/WingMallKPC

Share This Post: