ប្រទេសវៀតណាមនៅតែបន្ដកត់ត្រាករណីជំងឺកូវីដ១៩ ថ្មីចំនួន ១៤,៩៦៦ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ
- BY
- autoadmin
- December 21, 2021
ក្រសួងសុខាភិបាលវៀតណាមបានបញ្ជាក់ពីករណីជំងឺ COVID-19 ថ្មីចំនួន ១៤,៩៦៦ ករណី កាលពីយប់ថ្ងៃចន្ទ ដែលជាការធ្លាក់ចុះចំនួន ១,១២៧ ករណី ពីថ្ងៃមុន ដែលនាំឱ្យករណីនៅក្នុងរលកឆ្លងទី០៤ របស់ខ្លួនមានដល់ ១,៥៤៩,០៣២ ករណី។ មូលដ្ឋានចំនួន ៣ ដែលមានចំនួនករណីថ្មីច្រើនបំផុតគឺ ទីក្រុងហាណូយ ដែលមាន ១,៦១២ ករណី, ក្រុង Ben Tre មាន ៩៨៥ ករណី និងក្រុង Ca Mau មាន ៩៦៧ ករណី ខណៈទីក្រុងហូជីមិញបានថយចុះនៅត្រឹម ៦៨៧ ករណី។

ក្រសួងសុខាភិបាលក៏បានបញ្ជាក់ពីការជាសះស្បើយចំនួន ១,៩៣៧ ករណី នៅថ្ងៃដដែល ដែលនាំឱ្យចំនួនអ្នកជាសះស្បើយសរុបមកទល់ពេលនេះ មានដល់ ១,១០៩,៨៩៩ ករណី។ ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 នៅក្នុងប្រទេសវៀតណាម ក៏បានកើនឡើងដល់ ២៩,៧៩១ ករណី ជាមួយនឹងការបញ្ជាក់ពីការស្លាប់ថ្មីចំនួន ២២៥ នាក់ កាលពីថ្ងៃចន្ទ។ ចំនួនករណីជាមធ្យមនៅក្នុងរយៈពេល ៧ថ្ងៃ ចុងក្រោយនេះគឺ ១៥,៤៥០ ករណី ក្នុងមួយថ្ងៃ ខណៈអត្រាមរណភាពមាន ២៥៥ នាក់ ក្នុងមួយថ្ងៃជាមធ្យម៕

អត្ថបទ៖ លីដា
ប្រភព៖ VNExpress
- Share This Post:






