តារាចម្រៀង វីរៈ និច្ច បង្ហាញអារម្មណ៍រំភើបខ្លាំងពេលដឹងថាខ្លួនពរពោះបានកូនភ្លោះ
- December 23, 2021
តារាចម្រៀងស្រីវ័យក្មេងល្បីឈ្មោះប្រចាំផលិតកម្មសាន់ដេ គឺអ្នកនាង វីរៈ និច្ច បានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងលោក ខៀវ ពេជ្រ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ កន្លងទៅនេះដោយរៀបចំឡើងនៅភោជនីយដ្ឋានមីងផាលេស។ ក្រោយរៀបការបានប្រមាណជាង២ខែ តារាស្រីរូបនេះបានបង្ហោះសារលាយឡំជាមួយអារម្មណ៍រំភើបយ៉ាងខ្លាំង ក្រោយទទួលបានដំណឹងថាខ្លួនពរពោះបានកូនភ្លោះ ដែលជាកូនដំបូងរបស់នាង។
អ្នកនាង វីរៈ និច្ច បានរៀបរាប់ថា៖ “23/12/2021 នេះជាកាដូធំបំផុតសំរាប់គ្រួសាររបស់ខ្ញុំ មិនមែន1ទេគឺទទួលបានសមាជិកថ្មីរហូតទៅដល់ 2 (ភ្លោះ) គ្មានពាក្យនិយាយអ្វីទេគឺរំភេីបខ្លាំងណាស់ Surprise ខ្លាំងមែនទែន អារម្មណ៍នេះមិនដែរបានទទួលពីមុនមកទេ រឿងដែរនឹកស្មានមិនដល់បែបនេះ Welcome New year 2022 #Mommy7week2days”




- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






