ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ប្រទេសវៀតណាមកត់ត្រាករណីឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ១៥,១៨២ ករណីបន្ថែមទៀត ចូលក្នុងទិន្នន័យជាតិរបស់ខ្លួន

    BY autoadmin December 27, 2021
    ប្រទេសវៀតណាមកត់ត្រាករណីឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ១៥,១៨២ ករណីបន្ថែមទៀត ចូលក្នុងទិន្នន័យជាតិរបស់ខ្លួន

    ប្រទេសវៀតណាមបានរាយការណ៍ពីករណីជំងឺ Covid-19 ថ្មីចំនួន ១៥,១៨២ ករណី កាលពីយប់ថ្ងៃអាទិត្យ នៅក្នុងទីក្រុង និងខេត្តចំនួន ៦២ ដោយទីក្រុងហាណូយបាននាំមុខគេជាមួយនឹងការឆ្លងថ្មីៗអស់រយៈពេល ៦ថ្ងៃ ជាប់ៗគ្នាមកហើយ។ ក្រសួងសុខាភិបាលបាននិយាយថា មូលដ្ឋានចំនួន ៣ ដែលមានការឆ្លងប្រចាំថ្ងៃច្រើនជាងគេ គឺទីក្រុងហាណូយ ដែលមានករណីថ្មីចំនួន ១,៩១០ ករណី បន្ទាប់មកខេត្ត Tay Ninh មាន ៩២៨ ករណី និងក្រុង Vinh Long មាន ៨៨៩ ករណី។

    ក្រសួងក៏បានបញ្ជាក់ពីការស្លាប់ចំនួន ២០៧ ករណី ដែលជំរុញឱ្យចំនួនអ្នកស្លាប់ដោយសារជំងឺ Covid ទាំងអស់មានដល់ ៣១,២១៤ ករណី ឬ ១.៩% នៃករណីឆ្លងសរុប។ រលកទី៤ ដែលបានវាយប្រហារប្រទេសវៀតណាម កាលពីចុងខែមេសា រហូតមកដល់ពេលនេះ បានបន្សល់ឱ្យមានអ្នកឆ្លងជំងឺ Covid-19 សរុបចំនួន ១.៦៤ លាននាក់ និងជាង ១.២៤ លាននាក់ បានជាសះស្បើយឡើងវិញ។ ជាមួយគ្នានេះដែរ ប្រជាជនជាង ៦៥.៩ លាននាក់ បានចាក់វ៉ាក់សាំងទាំង ២ដូស ហើយជាង ២.៥ លាននាក់ បានទទួលការចាក់វ៉ាក់សាំងលើកទី៣៕

    អត្ថបទ៖ លីដា
    ប្រភព៖ VNExpress

    Share This Post: