PR

ពិធីបុណ្យណូអែលដែលមិនធ្លាប់មាន បានប្រែក្លាយ Urban Village & Factory Phnom Penh ទៅជាភូមិណូអែលដ៏ស្រស់ស្អាតកាលពីថ្ងៃទី25 និង 26 ខែធ្នូ កន្លងមកនេះ

BY
Liny Chan
December 27, 2021

គម្រោងខុនដូ Urban Village និងមជ្ឍមណ្ឌលច្នៃប្រឌិត Factory Phnom Penh បានរៀបចំព្រឹត្តិការណ៍បុណ្យណូអែលដ៏ធំមួយក្នុងរាជធានីភ្នំពេញកាលពីសប្តាហ៍មុន។ សកម្មភាពកម្សាន្ត និងកម្មវិធីប្លែកៗជាច្រើនត្រូវបានរៀបចំ និងសម្តែងដោយអ្នកសម្តែងចំរុះជាតិសាសន៍។

ក្នុងនោះផងដែរ ការសម្តែងដែលទាក់ទាញបំផុតគឺការបង្ហាញឡាស៊ែរដែលរចនាចេញជារូបរាងតាណូអែល អមជាមួយតន្ត្រីដ៏រស់រវើក។ កម្មវិធីដ៏រំភើបជាច្រើនទៀតរួមមាន ការច្រៀងចំរៀង Christmas Carole ដែលចូលរួមដោយអ្នកចំរៀងចំរុះជាតិសាសន៍ ការរាំបែប Flash Mob ដែលសម្តែងដោយយុវជនពោរពេញដោយទេពកោសល្យនៃការរាំ ការសម្តែង Latin Dance ដ៏ល្វតល្វន់ និង ការរាំបែប Hip Hop ដ៏កន្ត្រាក់អារម្មណ៍។ លើសពីនេះទៅទៀតអ្នកចូលទស្សនាបានរីករាយជាមួយនឹងការដាក់តាំងលក់ស្នាដៃសិល្បះផ្សេងៗដែលសុទ្ធសឹងជាផលិតផលក្នុងស្រុក និង ការលក់ម្ហូបអាហារភេសជ្ជះដ៏សំបូរបែប និងឈ្ងុយឆ្ងាញ់។

បុណ្យណូអែលត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍មួយ ដែលគេទន្ទឹងរង់ចាំបំផុតប្រចាំឆ្នាំនៅប៉ែកបញ្ចិមប្រទេស។ ទោះបីជាយ៉ាងណាក៏ដោយ នាពេលបច្ចុប្បន្ន ប្រពៃណីដ៏កក់ក្តៅមួយនេះបានក្លាយទៅជាទីពេញនិយមសំរាប់ប្រជាជនកម្ពុជាគ្រប់ស្រទាប់។ ទីតាំងជាច្រើនក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តបានប្រារព្ធព្រឹត្តិការណ៍មួយនេះ។ ចំណែកឯគម្រោងខុនដូបែបសហគមន៍ Urban Village និង Factory Phnom Penh ដែលជាមជ្ឈមណ្ឌលច្នៃប្រឌិតដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ ក៏បានរៀបចំព្រឹត្តិការណ៍បុណ្យណូអែលដ៏រំភើបមួយនេះឲ្យកាន់តែមានភាពអធឹកអធម ដោយអាចទាក់ទាញអ្នកចូលមកកម្សាន្តរាប់ពាន់នាក់។

គួរបញ្ជាក់ផងដែរ គម្រោងខុនដូ Urban Village ដ៏ល្បីមួយនេះ និងមជ្ឍមណ្ឌលច្នៃប្រឌិត Factory Phnom Penh តែងតែយកចិត្តទុកដាក់រៀបចំព្រឹត្តិការណ៍ពិសេសៗជាញឹកញ៉ាប់ដើម្បីធ្វើឲ្យសហគមន៍កាន់តែមានភាពរស់រវើក និងបន្ថែមភាពរីករាយដល់អ្នកដែលរស់នៅក្នុងសហគមន៍។

Share This Post: