បេក្ខជន និង គណៈកម្មការ ខំមិនឆ្លើយឆ្លងបែប Opera
- BY
- Liny Chan
- December 28, 2021
នៅក្នុងកម្មវិធីប្រឡងចម្រៀងដ៏ធំរបស់ទូរទស្សន៍ហង្សមាស ដែលកំពុង តែទទួលបានប្រជាប្រិយភាព Beat The Best ទើបបានបញ្ចប់ សប្តាហ៍ចុងក្រោយនៃវគ្គ Beat The Judges ដែលត្រៀមបន្តទៅកាន់វគ្គបន្ទាប់ ទៀតគឺ វគ្គ Beat The Team ។
សម្រាប់សប្តាហ៍ចុងក្រោយនៃវគ្គ Beat The Judges នេះ នៅតែមានបេក្ខជនសំឡេងល្អៗ ប្លែកៗ ជាច្រើន ចូលមកបង្ហាញសមត្ថភាព ក្នុងនោះបេក្ខជនម្នាក់ដែលមានឈ្មោះ អ៊ី ម៉ារីណែត បានលើកយកបទចម្រៀង ដែលជាព្រះរាជនិពន្ធ មកបកស្រាយមុខគណៈកម្មការ។ ជាមួយនឹងសំឡេងល្អប្លែកដ៏គ្រលួចបានធ្វើឲ្យគ្រប់ គ្នាស្លុងអារម្មណ៍ខ្លាំងតែម្តង។
គួរបញ្ជាក់ផងដែរថា កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Beat The Best បានឈានចូលមកដល់វគ្គថ្មី Beat The Team ហើយនៅក្នុងថ្ងៃអាទិត្យនេះ ដែលនឹងមានការផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV ម៉ោង 8 យប់។
ទស្សនាវីដេអូខាងក្រោម៖
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






