ខ្មែរណូត

ស្វែងរក

  • PR

    ល្បីមានទំនាក់ទំនងជាមួយគ្នា ពេលនេះ សំ សុវណ្ណារ៉ាក់ និង ឈូឈូ ចាប់ដៃគ្នាក្នុងរឿងភាគថ្មី

    BY Liny Chan December 28, 2021
    ល្បីមានទំនាក់ទំនងជាមួយគ្នា ពេលនេះ សំ សុវណ្ណារ៉ាក់ និង ឈូឈូ ចាប់ដៃគ្នាក្នុងរឿងភាគថ្មី

    តារាចម្រៀងយុវវ័យកំពុងពេញនិយម លោក សំ សុវណ្ណារ៉ាក់ ស្រាប់តែឃើញបើកបង្ហាញជាផ្លូវការភ្លាមៗថា ត្រូវចាប់ដៃគូ ជាមួយតារាសម្តែងវ័យក្មេងរូបស្រស់ អាង សុជាតា ហៅ ឈូឈូ នៅក្នុងភាពយន្តភាគថ្មីរបស់ ទូរទស្សន៍ ហង្សមាស។

    ពីមុនមកក៏ធ្លាប់មានលេចឮមកហើយថា អ្នកទាំងពីរទំនងជាមួយទំនាក់ទំនងស្នេហាជាមួយគ្នាបន្ទាប់ពីត្រូវ បានឃើញពីភាពស្និទ្ធស្នាលទាំងក្នុងបណ្តាញសង្គម ទាំងក្នុងការងារ។

    តែយ៉ាងណា អ្នកទាំងពីរក៏មិនបានចេញមុខបកស្រាយអ្វីទេនាពេលនោះ ហើយក៏លែងសូវបង្ហាញពីភាព ស្និទ្ធស្នាល ទើបធ្វើឲ្យពាក្យខ្សឹបខ្សាវក៏រយាលទៅតាមនោះដែរ។

    ក៏ប៉ុន្តែភាពភ្ញាក់ផ្អើលក៏បានត្រលប់មកវិញ បន្ទាប់ពីប៉ុស្តិ៍ទូរទស្សន៍ដ៏ពេញនិយមជាងគេបានបញ្ចេញ Official Trailer រឿងភាគថ្មី ដែលក្នុងនោះគឺឃើញមានវត្តមានរបស់ លោក សំ សុវណ្ណារ៉ាក់ និង កញ្ញា ឈូឈូ លេចមុខ រួមគ្នា ហើយចាប់ជាគូនឹងគ្នាតែម្តងនៅក្នុងរឿងភាគមួយនេះ។

    យើងមិនទាន់ដឹងពីភាពរីកចម្រើននៃទំនាក់ទំនងអ្នកទាំងពីរយ៉ាងណានោះទេ តែសង្ឃឹមថាការចាប់ដៃគូ ជាមួយគ្នាក្នុងរឿងភាគដំបូងនេះ នឹងធ្វើឲ្យហ្វេនទទួលបានរូបភាពលើសជាតិស្កថែមទៀតមិនខាន។ ទស្សនា Official Trailer ខាងក្រោម៖

    គួរបញ្ជាក់ផងដែរថា រឿង ឫស្យា គឺជារឿងភាគថ្មីរបស់ទូរទស្សន៍ ហង្សមាស HDTV ដែលជារឿងប្រភេទ សម័យអាណានិគមបារាំង ប្រមូលផ្តុំតួល្បីៗច្រើនជំនាន់មកជុំគ្នាតែម្តង។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay