បច្ចេកវិទ្យា

ដឹងអត់ថារោងចក្រ Oppo ធំប៉ុនណា ? ហើយមួយថ្ងៃគេផលិតបានប៉ុន្មានគ្រឿង …

BY
Khmernote Media
October 26, 2018

នៅក្នុងដំណើរទស្សនកិច្ចសិក្សាលើទឹកដីប្រទេសចិន ជាមួយក្រុមហ៊ុនស្មាតហ្វូនដ៏ធំមួយគឺក្រុមហ៊ុន Oppo អ្នកសារព័ត៌មានកម្ពុជា យើងក៏ដូចជាអ្នកសារព័ត៌មានមកពីប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ បានទៅដល់ស្នាក់ការកណ្តាលរបស់ Oppo ហើយក៏បន្តដំណើរទៅកាន់រោងចក្រ Oppo ផ្ទាល់តែម្តង។ ក្រោយពីទៅដល់រោងចក្រផលិតស្មាតហ្វូនលើកដំបូង មានអារម្មណ៍ពិតជាធំអស្ចារ្យ ដោយរោងចក្រមួយនេះមានផ្ទៃដីធំហំដល់ទៅ20ម៉ឺនម៉ែត្រការ៉េឯណោះ។ តាមការអោយដឹងពីតំណាងក្រុមហ៊ុន Oppo បានអោយដឹងដែរថា ក្នុងមួយថ្ងៃគេអាចផលិតស្មាតហ្វូនដល់ទៅ 6000 គ្រឿងឯណោះ ដែលមានបុគ្គលិកប្រមាណ 2ម៉ឺននាក់ ហើយសម្រាប់ការផលិតស្មាតហ្វូន 3ម៉ឺនគ្រឿង គឺក្រុមហ៊ុនបានដកយក 100គ្រឿងដើម្បីធ្វើតេស្តដូចជា Drop Test និងតេស្តលើបច្ចេកវិទ្យាផ្សេងៗមុនធ្វើការចែកចាយ។

គួរបញ្ជាក់ផងដែរថានេះជាលើកទី1ហើយដែលក្រុមហ៊ុនស្មាតហ្វូន Oppo បានរៀបចំដំណើរទស្សនកិច្ចសិក្សាសម្រាប់អ្នកសារព័ត៌មានទៅកាន់ស្នាក់ការធំនិងរោងចក្រផ្ទាល់របស់ Oppo នៅក្នុងទីក្រុងសិនជិន ប្រទេសចិន៕

Share This Post: