សិល្បៈ

បេក្ខជន២ក្រុម បកស្រាយបទ “ស៊ូឃ្លាត” ទទួលបានការទាក់ទាញពីគណៈកម្មការ អាចប្រកួតទៅវគ្គបន្តទៀតបាន

BY
Khmernote Media
January 3, 2022

កាលពីយប់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២២ នៅក្នុងកម្មវិធីដ៏ល្បីមួយប្រចាំស្ថានីយទូរទស្សន៍រស្មីហង្សមាសគឺ “Beat The Best កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក” ប្រជុំដោយបេក្ខជនដែលមានទេពកោសល្យ និងសមត្ថភាព ធ្វើការបកស្រាយទៅគណៈកម្មការ ដើម្បីក្លាយខ្លួនជាម្ចាស់ជ័យលាភីទទួលទឹកប្រាក់ចំនួន ១ម៉ឺន ៥ពាន់ដុល្លារ ហើយនឹងក្លាយជាតារាចម្រៀងពេញសិទ្ធរបស់ផលិតកម្មរស្មីហង្សមាស។

បេក្ខជនទាំងពីរក្រុម ដោយមានលោកណារ៉ា និងចិត្ត ត្រូវប្រកួតជាមួយ លោកថៃ និងលោកបញ្ញារ័ត្ន ធ្វើការបកស្រាយបទ “ស៊ូឃ្លាត” ម្នាក់ម្ដង ទាក់ទាញចិត្តគណៈកម្មការ ធ្វើឲ្យគណៈកម្មការសសើរពីសំលេងនៃការលើកដាក់មនោសញ្ចេតនានៅក្នុងបទចម្រៀង តែក៏មានចំនុចខ្វះខាតបន្តិចបន្តួចផងដែរ នៅក្នុងកម្មវីធីក៏មានការបញ្ចេញបញ្ចាលពាក្យសម្ដី ពោលពេញដោយភាពសប្បាយរីករាយ គណៈកម្មការ បានសម្រេចចិត្តអោយក្រុមទាំងពីរ ទៅវគ្គបន្តទៀតផងដែរ។ តោះទៅទស្សនាវីដេអូខាងក្រោម៖

Share This Post: