បច្ចេកវិទ្យា

ចិនឌឺអាមេរិកស្ពឺកមុខថា បើគិតថា iPhone របស់លោក Donald Trump គ្មានសុវត្ថិភាពនោះទេ អាចដូរមកប្រើ Huawei របស់ខ្លួនបាន

BY
Khmernote Media
October 27, 2018

ចិន៖ កាលពីពេលកន្លងទៅនេះចិនបាននិយាយបែបឌឺដងដាក់អាមេរិកថា ប្រសិនបើអាមេរិកគិតថា ទូរស័ព្ទ iPhone របស់លោកប្រធានាធិបតីអាមេរិក Donald Trump គ្មានសុវត្ថិភាពគ្រប់គ្រាន់នោះទេ អាមេរិកគួរតែប្តូរទៅប្រើទូរស័ព្ទ Huawei  ដែលផលិតនៅក្នុងប្រទេសចិនវិញទៅ។ គួរម្លឹកឡើងវិញថា កាលពីពេលថ្មីៗនេះលោក Donald Trump បានបង្ហោះសារនៅក្នុងគណនី  Twitter របស់លោកថា សារព័ត៌មាន The New York Times មានព័ត៌មានក្លែងក្លាយមួយថា ទូរស័ព្ទដៃផ្ទាល់ខ្លួនរបស់លោកដែលជាទូរស័ព្ទ  iPhone ផលិតនៅអាមេរិកនោះ ត្រូវបានចិន និងរុស្សីលួចចូលស្តាប់ និងរំខានក្នុងពេលសន្ទនា ហើយលោកបានបន្ថែមថា លោកកម្រប្រើប្រាស់ទូរស័ព្ទដៃណាស់។

យ៉ាងណាក្តី ឆ្លើយតបទៅនឹងបញ្ហាមួយនេះ លោក  Hua Chunying ដែលជាអ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយបែបលេងសើបបន្ថែមទៀតថា ប្រសិនបើទូរស័ព្ទ iPhone របស់លោកប្រធានាធិបតីអាមេរិក Donald Trump គ្មានសុវត្ថិភាពគ្រប់គ្រាន់នោះទេ លោកគួរតែប្តូរទៅប្រើទូរស័ព្ទ Huawei  ដែលផលិតនៅក្នុងប្រទេសចិនវិញទៅ។ រហូត មកទល់នឹងពេលនេះគេនៅមិនទាន់ទទួលបានការឆ្លើយតបយ៉ាងណាពីភាគីខាងអាមេរិកនៅឡើយទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ bbc

Share This Post: