សប្តាហ៍បញ្ចប់នៃវគ្គ Beat The Team ធ្វើឲ្យទស្សនិកជនមិនអស់ចិត្ត
- BY
- Liny Chan
- January 10, 2022
នៅក្នុងកម្មវិធីប្រឡងចម្រៀងដ៏ធំរបស់ទូរទស្សន៍ហង្សមាស ដែលកំពុង តែទទួលបានប្រជាប្រិយភាព Beat The Best ទើបបានបញ្ចប់ សប្តាហ៍ចុងក្រោយនៃវគ្គ Beat The Team ដែលគ្រប់បេក្ខជនដែលបានជាប់ក្នុង វគ្គនេះនឹងត្រៀមបន្តទៅកាន់វគ្គបន្ទាប់ទៀតគឺ វគ្គ Beat Yourself ។

សម្រាប់សប្តាហ៍ចុងក្រោយនៃវគ្គ Beat The Team នេះ មានបេក្ខជនខ្លះក៏អភិវឌ្ឍន៍សំឡេងបានល្អធ្វើឲ្យ គណៈកម្មាការពេញចិត្តពេញថ្លើមយល់ព្រមឲ្យបន្តទៅកាន់វគ្គបន្ទាប់ តែក៏មានបេក្ខជនមួយចំនួនបែបជា ភ្លាំងភ្លាត់ ធ្វើឲ្យគណៈកម្មការ និងទស្សនិកជនខកបំណង មិនអស់ចិត្តមិនតិចឡើយ ព្រោះតែសោកស្តាយនូវ សមត្ថភាពដ៏លេចធ្លោកាលពីវគ្គមុន តែបែជាប្រែប្រួលខ្លាំងនៅវគ្គនេះទៅវិញ ។

គួរបញ្ជាក់ផងដែរថា កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Beat The Best បានប្រកួតបញ្ចប់ចំនួនពីរវគ្គ មកហើយគឺ វគ្គ Beat The Judges និងវគ្គ Beat The Team សម្រាប់សប្តាហ៍បន្ទាប់ គឺជាការឈានចូល មកដល់វគ្គថ្មីមួយទៀតគឺ វគ្គ Beat Yourself ដែលនឹងមានការផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV ថ្ងៃអាទិត្យ ម៉ោង 8 យប់។







ទស្សនាវគ្គ Beat The Team សប្តាហ៍ទី2៖
- Share This Post:






