ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ម្ចាស់ក្លឹប Leicester City និងកូនស្រីបានរងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រកាលពីម្សិលមិញ

    BY autoadmin October 29, 2018
    ម្ចាស់ក្លឹប Leicester City និងកូនស្រីបានរងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រកាលពីម្សិលមិញ

    ឧទ្ធម្ភាគចក្រ ដែលជាកម្មសិទ្ធិរបស់មហាសេដ្ឋីថៃ និងជាម្ចាស់ក្លឹប Leicester City លោក Vichai Srivaddhanaprabha ត្រូវបានធ្លាក់ឆេះយ៉ាងសន្ធោសន្ធៅនៅបរិវេណចំណតរថយន្តក្បែរពហុកីឡាដ្ឋាន King Power​ របស់ក្លឹប Leicester City ផ្ទាល់តែម្តង បន្ទាប់ពីឧទ្ធម្ភាគចក្រនោះបានចាកចេញពីទីលាន ក្រោយចប់ការប្រកួតពានរង្វាន់លីគកំពូល Premier League រវាងក្លឹប Leicester City និងក្លឹប West Ham United កាលពីរាត្រីថ្ងៃសៅរ៍នេះ។

    យោងតាមរបាយការណ៍បានឱ្យដឹងថា ជនរងគ្រោះក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រនេះរួមមាន៖ ម្ចាស់ក្លឹប Leicester City លោក Vichai Srivaddhanaprabha និងកូនស្រី, អ្នកបើកយន្តហោះពីរនាក់ និងមានជនរងគ្រោះម្នាក់ទៀតដែលមិនត្រូវបានគេកំណត់អត្តសញ្ញាណនៅឡើយយ៉ាងណាមិញរបាយការណ៍នេះមិនបានបញ្ជាក់ឱ្យដឹងជាលម្អិតថាមានអ្នកនៅរស់ ឬស្លាប់ប៉ុន្មាននោះទេ។

    សាក្សីដែលបានឃើញហេតុការណ៍នេះបាននិយាយថា៖ រូបគេបានឃើញឧទ្ធម្ភាគចក្រធ្លាក់និងឆេះយ៉ាងសន្ធោសន្ធៅនៅបរិវេណចំណតរថយន្តភ្លាមៗ បន្ទាប់ពីឧទ្ធម្ភាគចក្របានហោះហើរចេញពីកីឡដ្ឋានក្រោយការប្រកួតរវាងក្លឹប Leicester City និងក្លឹប West Ham United ដែលបានបញ្ចប់ត្រឹមលទ្ធផល ១ ទល់នឹង ១។

    លោក Vichai Srivaddhanaprabha ដែលគេស្គាល់ថាជាម្ចាស់ក្រុមហ៊ុន King Power ដែលមានមូលដ្ឋាននៅប្រទេសថៃនោះ ត្រូវបានគេចាត់ទុកថាជាអ្នកមានបំផុតលំដាប់ទីប្រាំរបស់ប្រទេសថៃ នេះយោងតាមការចុះផ្សាយដោយទស្សនាវដ្តី Forbes

    អត្ថបទ៖ លីដា

    Share This Post: