ក្រសួងរកឃើញអ្នកឆ្លងថ្មី 34នាក់ (ករណីនាំចូល24នាក់ និងឆ្លងសហគមន៍10នាក់) ប្រភេទអូមីក្រុងទាំងអស់ ខណៈអ្នកជាសះស្បើយ 11នាក់
- BY
- srey nuch
- January 11, 2022
នៅថ្ងៃទី11 ខែមករា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 34នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 10នាក់ និងអ្នកដំណើរពីបរទេស 24 នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 11នាក់ និងមិនមានអ្នកបាត់បង់ជីវិតថ្មីនោះទេគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 120,670នាក់, ករណីជាសះស្បើយសរុប 117,034នាក់ និងស្លាប់សរុប 3,015នាក់៕
- Share This Post: