ខ្មែរណូត

ស្វែងរក

  • PR

    ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល បានរៀបចំសិក្ខាសាលាផ្ដល់ចំណេះដឹងថ្មីមួយទៀតស្តីពី “ការជួញដូរឧបករណ៍និស្សន្ទប្រកបដោយប្រសិទ្ធភាព”

    BY Khmernote Media October 30, 2018
    ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល បានរៀបចំសិក្ខាសាលាផ្ដល់ចំណេះដឹងថ្មីមួយទៀតស្តីពី “ការជួញដូរឧបករណ៍និស្សន្ទប្រកបដោយប្រសិទ្ធភាព”

    ដើម្បីឆ្លើយតបទៅនឹងតម្រូវការដ៏ធំធេងសម្រាប់ចំណេះជំនាញក្នុងការវិនិយោគក្នុងវិស័យហិរញ្ញវត្ថុ និងការរីកចម្រើនជាបន្តបន្ទាប់នៃទីផ្សារហិរញ្ញវត្ថុកម្ពុជា ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល បានរៀបចំសិក្ខាសាលាថ្មីមួយទៀតក្រោមប្រធានបទ “ការជួញដូរឧបករណ៍និស្សន្ទប្រកបដោយប្រសិទ្ធភាព” ដែលត្រូវបានភ្ជាប់ជាមួយគោលបំណងសំខាន់ក្នុងការផ្តល់ដល់សិក្ខាកាមនូវចំណេះដឹង និងជំនាញវិនិយោគ ក៏ដូចជាការយល់ដឹងអំពីទីផ្សារហិរញ្ញវត្ថុ ដែលវិនិយោគិននឹងត្រូវការក្នុងការវិនិយោគឱ្យបានត្រឹមត្រូវ។ សិក្ខាសាលានេះ បានប្រព្រឹត្តិទៅនាថ្ងៃទី 27 ខែតុលា ឆ្នាំ 2018 នៅសណ្ឋាគារភ្នំពេញ ហើយគឺជាគំនិតផ្តួចផ្តើមមួយទៀតរបស់ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ដែលបានប្តេជ្ញាចិត្តក្នុងការផ្តល់នូវការអប់រំមិនឈប់ឈរនៅទូទាំងប្រទេសកម្ពុជា។

    វាគ្មិនពីររូប គឺលោកបណ្ឌិត ម៉ម សារិទ្ធ ដែលជាសាស្រ្តាចារ្យ និងសមាជិកក្រុមប្រឹក្សាវិទ្យាសាស្រ្តនៃសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក ឡុងសំណាង ដែលជាប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុដ៏មានបទពិសោធន៍របស់ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល បានធ្វើការពន្យល់ប្រធានបទរបស់ខ្លួនយ៉ាងច្បាស់លាស់ ដើម្បីធានាថា សិក្ខាកាម អាចទទួលបានជំនាញ និងអាចជម្រុញខ្លួនបន្ថែមទៀត ដើម្បីក្លាយជាអ្នកឈ្នះពិតប្រាកដលើជីវិតរបស់ពួកគេ ជាពិសេសចំពោះស្ថានភាពហិរញ្ញវត្ថុ។ ដោយសារតែជំនាញក្នុងការធ្វើបទបង្ហាញរបស់វាគ្មិន និងការយល់ដឹងភ្លាមៗនូវអ្វីដែលអ្នកចូលរួមចង់បាន វត្ថុបំណងនៃសិក្ខាសាលានេះត្រូវបានសម្រេចប្រកបដោយភាពជោគជ័យ ដោយសិក្ខាកាមបានយល់ដឹងអំពីឧបករណ៍និស្សន្ទ និងលក្ខណៈទាំងអស់របស់វា ទិដ្ឋភាពទូទៅនៃទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជានិងទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ការប្រើប្រាស់ធាតុសំខាន់ៗក្នុងការវិភាគបម្រែបម្រួលនៃទីផ្សារ និងវិធីសាស្រ្តសម្រាប់កាត់បន្ថយហានិភ័យនៃការវិនិយោគ។

    តាមបេសកកម្មរបស់ខ្លួន ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នហិរញ្ញវត្ថុ និងគ្រឹះស្ថានអប់រំនានា ក្នុងការរៀបចំសិក្ខាសាលាក្រោមប្រធានបទផ្សេងៗគ្នា ដើម្បីបង្កើនការយល់ដឹងជាសាធារណៈ ក៏ដូចជាជំនាញរបស់វិនិយោគិនក្នុងការវិនិយោគលើផលិតផលហិរញ្ញវត្ថុ ជាពិសេសផលិតផលឧបករណ៍និស្សន្ទ។ ដូច្នេះ អនាគតដ៏ភ្លឺស្វាងនៃទីផ្សារហិរញ្ញវត្ថុកម្ពុជា នឹងត្រូវសម្រេចបានដោយយើងទាំងអស់គ្នា។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay