បេក្ខជនធ្លាក់ច្រើន ខ្លះក៏ជាប់ទាំងប្រផិតប្រផើយ ដោយសារជួបវិញ្ញាសារដ៏លំបាក ក្នុងកម្មវិធី Beat The Best យប់មិញ
កាលពីរាត្រីថ្ងៃអាទិត្យយប់មិញនេះ កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Beat The Best បានចូល ដល់វគ្គថ្មីមួយទៀតគឺ Beat Yourself ដែលតម្រូវឲ្យបេក្ខជនទាំង 22រូប ដែលបានជាប់កាលពីវគ្គមុន ប្រកួតយកឈ្នះលើខ្លួនឯងជាមួយវិញ្ញាសារដ៏លំបាកគឺច្រៀងចម្រៀងប្រភេទរ៉ុក ហើយថែមទាំងតម្រូវឲ្យ សម្តែងការវិការដូចជាកំពុងថត MV ផងដែរ។

ពិតជាលំបាកសម្រាប់បេក្ខជនទាំងអស់ នេះគឺជាវគ្គដ៏ល្អក៏ជាវគ្គដ៏គ្រោះថ្នាក់ បើអាចឆ្លងកាត់ដំណាក់នេះ ពួកគេនឹងបានបន្តទៅកាន់ដំណាក់កាលចុងក្រោយគឺវគ្គ Beat The Live ដែលជាវគ្គផ្សាយផ្ទាល់។
យ៉ាងណាមិញ នៅក្នុងវគ្គ Beat Yourself កាលពីយប់មិញនេះ មានបេក្ខជនជាច្រើននាក់ដែលមិនអាច Beat ខ្លួនឯងបាន មិនអាចទទួលពាក្យថា អាចបន្ត ពីគណៈកម្មការ។ ដោយឡែកទៀត ក៏មានបេក្ខជន ដែលតស៊ូយកឈ្នះខ្លួនឯង ក៏ដូចជាឈ្នះចិត្តគណៈកម្មការទាំងប្រផិតប្រផើយ អាចបន្ត ទៅកាន់វគ្គ Beat The Live បាន។
គួរបញ្ជាក់ផងដែរថា កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Beat The Best បានធ្វើដំណើរដល់វគ្គ Beat The Live នៅសប្តាហ៍ក្រោយនេះហើយ។ បេក្ខជនទាំង 14រូប ចុងក្រោយនឹងត្រូវបន្តប្រកួតប្រជែង លើឆាកផ្សាយផ្ទាល់ដ៏អស្ចារ្យដែលពួកគេពុំធ្លាប់ជួប៕
ទស្សនាវគ្គ Beat Yourself តាមរយៈ Link ខាងក្រោម៖



