PR

ឧបទ្ទវហេតុស្នេហ៍ ខ្សែភាពយន្តភាគថៃថ្មី បង្កប់អត្ថន័យស៉ីជម្រៅក្នុងវណ្ណៈស្នេហាភ្លើងគំនុំ ចម្រុះដោយតួអង្គសម្តែងវ័យក្មេងមាននៅភីអិនអិន

BY
Liny Chan
January 18, 2022

ទស្សនិកជន ដែលនិយមតាមដានខ្សែភាពយន្តភាគថៃរបស់ស្ថានីយទូរទស្សន៍ភីអិនអិន តែងតែអន្ទះសារចង់ដឹងពីសាច់រឿងមួយទៅសាច់រឿងមួយទៀត និងបន្ទាប់ពីរឿងមួយត្រូវបានបញ្ចប់ទៅ តើរឿងណាដែលនឹងចូលខ្លួនមកបន្តទៀតនោះ។ បន្ទាប់ពីរឿង ស្រមោលស្នេហ៍អភ័ព្វត្រូវបានបញ្ចប់ទៅ ចំណងដៃរឿងភាគថៃថ្មី ដែលនឹបម្រើជូនចំណីចក្ខុទស្សនិកជនបន្តនោះគឺ រឿង ឧបទ្ទវហេតុស្នេហ៍។

ឧបទ្ទវេហតុស្នេហ៍ គឺជាសាច់រឿងដ៏ល្អជក់ចិត្ត ដែលមានទៅដោយតួអង្គសម្តែងវ័យក្មេងជាច្រើនរូប និងតួអង្គល្បីៗប្រចាំប្រទេសថៃ។ ក្នុងនោះ មានដូចជា៖​
Masu Junyangdikul សម្តែងជាតួអង្គ ម៉ុង
Masu Junyangdikul សម្តែងជាតួអង្គ ជីត

Namcha Sheranut Yusananda សម្តែងជាតួអង្គ ម៉ុន

Jackie Jacqueline Muench សម្តែងជាតួអង្គ អាលីស និងរួមទាំងវត្តមានតារាៗជើងចាស់ជាច្រើននាក់ទៀត។
ជាមួយនឹងការនាំយកនូវខ្សែភាពយន្តនេះដែរ ទស្សនិកជន នឹងបានទស្សនាយ៉ាងជក់ចិត្ត ជាមួយនឹងសាច់រឿងស្នេហាដ៏ល្អមើល ដែលផ្តើមចេញពីគ្រោះថ្នាក់ដោយអចេតនា រហូតយកគំនុំបង្កើតឡើងបានជាស្នេហា។

ម៉ុង គឺជាពាណិជ្ជកររូបសង្ហារម្នាក់ ដែលមានទ្រព្យសម្បត្តិស្តុកស្តម និងជាមនុស្សប្រុសដែលឈ្លាសវៃ។ ជីត គឺជាលេខាស្រីដែលមានចរិតស្លូតបូត។ នាងធ្វើការដោយយកចិត្តទុកដាក់ ទៅលើការងារដែលម៉ុងបានដាក់ឲ្យធ្វើ។ ថ្ងៃមួយ សំណាងអាក្រក់បានកើតឡើងរវាងគ្រួសារម៉ុង និងគ្រួសារជីត។ សមាជិកម្នាក់ក្នុងគ្រួសាររបស់ជីត គឺជាអ្នកបើកបរតាក់សុីឈ្នួល ហើយជួនចំជាពេលមួយនោះ ប្អូនស្រីរបស់ម៉ុងត្រូវបានអ្នកបើកបរតាក់សុីនោះ ជ្រុលចង្កុលបណ្តាលឲ្យនាងត្រូវធ្លាក់ខ្លួនពិការជារៀងរហូត}។ ជីត ព្យាយាមគេចចេញពីពីម៉ុង ហើយព្រមទទួលយកនូវកំហុសដែលបានសាងឡើងដោយអចេតនាពីគ្រួសាររបស់នាង។ ម៉ុង បានដាក់ទោស ជីត ដោយគ្រប់បញ្ហាផ្លូវចិត្ត ធ្វើឲ្យនាងក្លាយជាមនុស្សដែលមានតែទុក្ខសោក និងការឈឺចាប់ក្នុងជីវិត។

ខាងលើនេះ គ្រាន់តែជាការរៀបរាប់នូវដំណើរសាច់រឿងទាំងមូលខ្លះៗតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់ការបង្្ហាញមកជាមួយនឹងឈុតឆាកស្នេហា កម្សត់បែបណាទៀតនោះ សូមរង់ចាំទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២២ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ១១ ព្រឹក៕

សូមទស្សនាវីដេអូខាងក្រោម៖

Share This Post: