កូវីដ-១៩
ក្រសួងរកឃើញអ្នកឆ្លងថ្មី 42នាក់ (ករណីនាំចូល 12នាក់ និងឆ្លងសហគមន៍ 30នាក់) ប្រភេទអូមីក្រុងទាំងអស់ ខណៈអ្នកជាសះស្បើយ 18នាក់
BY Khmernote Media
January 21, 2022
នៅថ្ងៃទី21 ខែមករា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 42នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 30នាក់ និងអ្នកដំណើរពីបរទេស 12នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 18នាក់ និងមិនមានអ្នកបាត់បង់ជីវិតថ្មីនោះទេគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 120,956នាក់, ករណីជាសះស្បើយសរុប 117,180នាក់ និងស្លាប់សរុប 3,015នាក់៕
