ព័ត៌មានជាតិ

ក្រសួងសាធារណការ បកស្រាយទាក់ទងនឹងការដាក់ភ្លើងបន្ថែមលើយានយន្ត និងទោចក្រយានយន្ត ដោយយានយន្តមានការដាក់បន្ថែមភ្លើងបាន បើត្រឹមត្រូវតាមច្បាប់ ចុះទោចក្រយាយន្តអាចដាក់បន្ថែមបានឬក៏អត់ ?

BY
srey nuch
January 22, 2022

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ក្រសួងសាធារណការ បានចេញវីដេអូបកស្រាយដែលដកស្រង់ចេញពីកម្មវិធី MPWT LIVE SHOW ក្រោមប្រធានបទ “ការផ្តល់សេវាសាធារណៈ ក្នុងវិស័យដឹកជញ្ជូនផ្លូវគោក” ក្នុងនោះមាន ឯកឧត្តម ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានអញ្ជើញជាវាគ្មិនកិត្តិយសក្នុងកម្មវិធី និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួង។

នៅក្នុងកម្មវិធីផ្សាយមានជាសំនួរពីសាធារណជន ដែលបានលើកឡើងថា៖​ ជំរាបសួរលោកពូ សុំសួរទាក់ទងនឹងការដាក់ភ្លើងបន្ថែមលើយានយន្ត និងទោចក្រយានយន្ត ដោយយានយន្តមានការដាក់បន្ថែមភ្លើងបាន បើត្រឹមត្រូវតាមច្បាប់ ចុះទោចក្រយាយន្តអាចដាក់បន្ថែមបានឬក៏អត់ ? ចម្លើយ៖ យោងមាត្រា៣០នៃច្បាប់ចរាចរណ៍ផ្លូវគោកហាមឃាត់ការបំពាក់សូរស័ព្ទ ភ្លើងបំភ្លឺលើយានជំនិះក្រៅពីការកំណត់លក្ខណៈបច្ចេកទេសរបស់យានជំនិះ។ ដូច្នេះការបំពាក់ភ្លើងបំភ្លឺនេះ ខុសពីបទដ្ឋានបច្ចេកទេសដែលយានជំនិះបានកំណត់ ដូចជា៖ រថយន្ត ម៉ូតូ ដែលបានកំណត់មានជាភ្លើងហ្វា ភ្លើងកូដ កាលណាដែលបំពាក់លើសបន្ថែមពីនឹងទៀត គឺនៅក្នុងមាត្រទី៣០ បានហាមឃាត់ មិនបានអនុម័តនោះទេ ៕ តោះទៅទស្សនានៅវិដេអូខាងក្រោម៖

Share This Post: