លោកជំទាវ ហ៊ុន ស៊ីណាត ស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចជួយពិនិត្យមើលក្រុមយុវជន ដែលថតវីដេអូខ្លីៗ មានឈុតឆាកក្តៅសាច់មិនសមរម្យ
- January 23, 2022
កាលពីពេលថ្មីៗនេះ មានការរិះគន់យ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកទាក់ទងនឹងយុវជន និងយុវនារីមួយក្រុមបានផលិតខ្សែរឿងខ្លីៗ ប៉ុន្តែមានឈុតឆាកក្តៅសាច់ជាច្រើន ដែលមើលទៅហាក់មិនសមរម្យធ្វើឲ្យប៉ះពាល់ដល់ប្រពៃណីខ្មែរ។ មហាជនជាច្រើនបានបញ្ចេញមតិថា ការដែលក្រុមយុវជនទាំងនោះថតខ្សែរឿងខ្លីៗក្នុងន័យអប់រំ វាជារឿងល្អ ប៉ុន្តែការបញ្ចូលឈុតឆាកបែបស្រើបស្រាលទៅក្នុងសាច់រឿង មើលទៅហាក់មិនសមរម្យទាល់តែសោះ។

ជុំវិញបញ្ហានេះផងដែរ លោកជំទាវ ហ៊ុន ស៊ីណាត បានធ្វើការបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកស្នើឲ្យសមត្ថកិច្ចពិនិត្យមើលទង្វើរបស់ក្រុមយុវជនទាំងនោះផង។ លោកជំទាវ បានមានប្រសាសន៍ឲ្យដឹងថា “សូមអោយក្រសួងពាក់ព័ន្ធមេីលផងពេលនេះកំពុងពេញនិយមណាស់ឥលូវអារឿងអប់រំ ផិតក្បត់នឹង អប់រំអោយក្មេងឆាត់ចេះ”៕


- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






