សិល្បៈ

ក្រុមយុវជនដែលថតវីដេអូខ្លីៗមានឈុតឆាកមិនសមរម្យ បានបង្ហោះវីដេអូសុំទោសជាសាធារណៈ ជាពិសេសដល់លោកជំទាវ ហ៊ុន ស៊ីណាត ចំពោះទង្វើដែលក្រុមខ្លួនប្រព្រឹត្តិ (មានវីដេអូ)

BY
Khmernote Media
January 23, 2022

កាលពីពេលថ្មីៗនេះ មានការរិះគន់យ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកទាក់ទងនឹងយុវជន និងយុវនារីមួយក្រុមបានផលិតខ្សែរឿងខ្លីៗ ប៉ុន្តែមានឈុតឆាកក្តៅសាច់ជាច្រើន ដែលមើលទៅហាក់មិនសមរម្យធ្វើឲ្យប៉ះពាល់ដល់ប្រពៃណីខ្មែរ។ ជុំវិញបញ្ហានេះផងដែរ លោកជំទាវ ហ៊ុន ស៊ីណាត បានធ្វើការបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកស្នើឲ្យសមត្ថកិច្ចពិនិត្យមើលទង្វើរបស់ក្រុមយុវជនទាំងនោះផង។ លោកជំទាវ បានមានប្រសាសន៍ឲ្យដឹងថា “សូមអោយក្រសួងពាក់ព័ន្ធមេីលផងពេលនេះកំពុងពេញនិយមណាស់ឥលូវអារឿងអប់រំ​ ផិតក្បត់នឹង​ អប់រំអោយក្មេងឆាត់ចេះ”។

ក្រោយរងការរិះគន់យ៉ាងខ្លាំងពីសំណាកមហាជន និងជាពិសេសមានការប្រតិកម្មពីលោកជំទាវ ហ៊ុន ស៊ីណាត ផងនោះ ថ្មីៗនេះ ក្រុមយុវជនខាងលើបានធ្វើការ Live វីដេអូសុំជាសាធារណៈទៅកាន់មហាជន និងលោកជំទាវ ហ៊ុន ស៊ីណាត ចំពោះកំហុសឆ្គងដែលខ្លួនបានប្រព្រឹត្តិកន្លងមក៕

Share This Post: