ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី១ រកឃើញករណីវិជ្ជមានកូវីដ អូមីក្រុង នៅទីតាំងផ្ទះជួល ក្រុមទី៤ ភូមិមានជ័យ២ សង្កាត់ស្ទឹងមានជ័យទី១

    BY Khmernote Media January 24, 2022
    រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី១ រកឃើញករណីវិជ្ជមានកូវីដ អូមីក្រុង នៅទីតាំងផ្ទះជួល ក្រុមទី៤ ភូមិមានជ័យ២ សង្កាត់ស្ទឹងមានជ័យទី១

    យោងតាមការបញ្ជាក់ពី រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី១ បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ អាជ្ញាធរបានរកឃើញស្ត្រីម្នាក់ដោយលទ្ធផលបញ្ជាក់វិជ្ជមាន(+) Omicron នៅទីតាំងផ្ទះជួល ក្រុមទី៤ ភូមិមានជ័យ២ សង្កាត់ស្ទឹងមានជ័យទី១។ ក្រោយពីទទួលបានព័ត៌មានរកឃើញស្ត្រីម្នាក់ដោយលទ្ធផលបញ្ជាក់វិជ្ជមាន(+) Omicron ក្រុមការងារសង្កាត់ ភូមិ បានចុះពិនិត្យមើលដល់ទីផ្ទះជួល ដោយហេតុផ្ទះជួលមិនអំណោយផល មានបន្ទប់ជួលច្រើន ទើបស្នើសុំរថយន្តមន្ទីរសុខាភិបាលនៃរាជធានីភ្នំពេញ បញ្ជូនអ្នកជម្ងឺ(+) Omicron ទៅកាន់មណ្ឌលព្យាបាល។

    អាជ្ញាធរក៏បានធ្វើការប្រកាស សូមជម្រាបជូន អញ្ជើញប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ទៅទទួលការចាក់វ៉ាក់សាំង ដូសទី៤ ឲ្យបានគ្រប់គ្នា។ សូមគោរពអនុវត្តនៅវិធានការ ៣កុំ ៣ការពារ ឱ្យបានត្រឹមត្រូវ ដើម្បីទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ-១៩ ៕

    Share This Post: