ព័ត៌មានជាតិ
មុនឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីចិនចូលមកដល់ មន្ត្រីជំនាញរកឃើញទំនិញខូចគុណភាពជាង ២០០គីឡូក្រាម និងអាល់កុលក្លែងក្លាយចំនួន ៤៨លីត្រ នៅក្នុងខេត្តចំនួន ៣
BY Khmernote Media
January 25, 2022
យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា មន្ត្រីក.ប.ប. ប្រចាំខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ បានធ្វើការចុះអង្កេតទីផ្សារនានានៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២នេះ ដើម្បីធានាបាននូវគុណភាពទំនិញដែលចរាចរលើទីផ្សារ និងដើម្បីឆ្លើយតបនឹងកំណើនតម្រូវការទំនិញម្ហូបអាហារក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីចិន។

ក្នុងប្រតិបត្តិការលើកនេះ មន្ត្រីជំនាញបានរកឃើញទំនិញខូចគុណភាពចំនួន ២០០.៩៥គីឡូក្រាម និងអាល់កុលក្លែងក្លាយ (មេតាណុល)ចំនួន ៤៨លីត្រ។ ទំនិញខាងលើត្រូវបានមន្ត្រីក.ប.ប. ដកហូតយកមករក្សាទុកដើម្បីកម្ទេចចោល ខណៈម្ចាស់ទំនិញត្រូវបានធ្វើការពិន័យអន្តរការណ៍ និងណែនាំឱ្យបញ្ឈប់ការចែកចាយទំនិញខូចគុណភាព៕















ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF