ព័ត៌មានជាតិ
ផ្អើលទាំងយប់! អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់៣ល្វែងនៅក្រោយវត្តទួល និងឆក់យកជីវិតមនុស្ស១នាក់ផងដែរ (មានវីដេអូ)
BY Khmernote Media
January 26, 2022
យោងតាមការបញ្ជាក់ព័ត៌មានបឋមពី នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ០៣:០០ នាទីយប់ មានករណីអគ្គីភ័យមួយបានឆាបឆេះផ្ទះបងប្អូនប្រជាពលរដ្ឋមួយកន្លែងដែលស្ថិតនៅខាងក្រោយវត្តទួល ភូមិបឹងសាឡាង សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

អគ្គិភ័យនោះបានឆាបឆេះផ្ទះចំនួន០៣លែ្វង និងមានជនរងគ្រោះចំនួន០៣នាក់ បានស្លាប់បាត់បង់អាយុជីវិតមួយម្នាក់ភេទស្រី អាយុប្រហែល២៦ឆ្នាំ ក្រោយបានយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗផងដែរ។ ក្រោយកើតហេតុអាជ្ញាធរមានសមត្ថកិច្ចបានចុះអន្តរាគមន៍ភ្លាមៗនៅកន្លែងកើតហេតុ ចំពោះមូលហេតុនៃការឆាបឆេះ នៅមិនទាន់ដឹងនៅឡើយនោះទេ៕

ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ