ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ដំណឹងល្អ! ផ្លូវថ្មីមួយខ្សែទៀតនឹងលេចឡើង តភ្ជាប់ពីផ្លូវជាតិលេខ ៤ ទៅភ្នំបូកគោ

    BY Khmernote Media January 26, 2022
    ដំណឹងល្អ! ផ្លូវថ្មីមួយខ្សែទៀតនឹងលេចឡើង តភ្ជាប់ពីផ្លូវជាតិលេខ ៤ ទៅភ្នំបូកគោ

    រាជរដ្ឋភិបាលកម្ពុជា នឹងធ្វើការសាងសង់ផ្លូវថ្មីមួយខ្សែមានប្រវែងប្រមាណ ២៧គីឡូម៉ែត្រ តភ្ជាប់ផ្លូវជាតិលេខ៤ ឡេីងទៅលេីភ្នំបូកគោ។ យោងតាមការបញ្ជាក់ពីឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ឲ្យដឹងថា៖

    “អនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី កាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២១ ខ្ញុំបានសម្របសម្រួលជាមួយអ្នកឧកញ៉ា សុខ គង់ និងអ្នកឧកញ៉ា ម៉ុង ឬទ្ធី ធ្វើផ្លូវថ្មីមួយខ្សែប្រវែង ២៧ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ៤ ត្រង់គីឡូម៉ែត្រលេខ ១៥៨+២០០ ឆ្ពោះទៅភ្នំបូកគោ ឆ្លងកាត់តាមដីសម្បទានសេដ្ឋកិច្ចចំការដូងប្រេង។ អ្នកឧកញ៉ា សុខ គង់ ទទួលរ៉ាប់រងការចំណាយស្ថាបនាផ្លូវ ហើយអ្នកឧកញ៉ា ម៉ុង ឬទ្ធី ជួយឈូសឆាយដើមដូងប្រេង ដើម្បីបើកផ្លូវ”។

    កិច្ចពិភាក្សាលេីការសាងសង់ផ្លូវ និងសម្របសម្រួលលេីការប៉ះពាល់ត្រូវបានធ្វេីឡេីងនៅថ្ងៃទី២៥ ខែមករានេះ ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី ជា សុផារា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕

    Share This Post: