មន្រ្តីជំនាញ រកឃើញទំនិញខូចគុណភាពប្រមាណ ១១គីឡូក្រាមស្ថិតក្នុងផ្សារអូរឬស្សី រាជធានីភ្នំពេញ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ មន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញ បានបន្តអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពស់ខ្ពស់របស់ឯកឧត្តមប្រតិភូ នាំយករថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារចុះបន្តយុទ្ធនាការត្រួតពិនិត្យទំនិញជាគ្រឿងឧបភោគ បរិភោគដែលចរាចរលក់នៅលើទីផ្សារ ពិសេសមុនឱកាសបុណ្យប្រពៃណីចិន និងវៀតណាមខិតជិតមកដល់ស្ថិតក្នុងផ្សារអូរឬស្សី នៃរាជធានីភ្នំពេញ។

គោលបំណងនៃការត្រួតពិនិត្យគឺដើម្បីធានាការពារសុខុមាលភាពជូនប្រជាពលរដ្ឋ ការពារនូវសិទ្ធិអ្នកប្រើប្រាស់ និងទប់ស្កាត់អំពើមិនសុចរិតនៅលើទីផ្សារ។ យោងតាមលទ្ធផលនៃការត្រួតពិនិត្យរបស់មន្រ្តីជំនាញ បានរកឃើញទំនិញមិនមានអនុលោមភាពចំនួន ១១គីឡូក្រាម។ លទ្ធផលនេះបញ្ជាក់ពីភាពល្អប្រសើរក្នុងការដាក់តាំងលក់ទំនិញនៅលើទីផ្សារសម្រាប់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ ៕















ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF