ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មុនឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីចិនមកដល់នៅថ្ងៃខាងមុខនេះ មន្ត្រីជំនាញ រកឃើញទំនិញខូចគុណភាពជាង ២០០គីឡូក្រាម នៅតាមបណ្ដាលផ្សារក្នុងខេត្តចំនួន ៥

    BY Khmernote Media January 26, 2022
    មុនឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីចិនមកដល់នៅថ្ងៃខាងមុខនេះ មន្ត្រីជំនាញ រកឃើញទំនិញខូចគុណភាពជាង ២០០គីឡូក្រាម នៅតាមបណ្ដាលផ្សារក្នុងខេត្តចំនួន ៥

    យោងតាមការចុះផ្សាយរបស់​ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា មន្ត្រីក.ប.ប. ប្រចាំខេត្តកំពង់ចាម ខេត្តពោធិ៍សាត់ ខេត្តបន្ទាយមានជ័យ ខេត្តស្វាយរៀង និងខេត្តសៀមរាប បានធ្វើការចុះអង្កេតទីផ្សារនានា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ ដើម្បីធានាបាននូវគុណភាពទំនិញដែលចរាចរលើទីផ្សារ និងដើម្បីឆ្លើយតបនឹងកំណើនតម្រូវការទំនិញម្ហូបអាហារក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីចិន។

    ក្នុងប្រតិបត្តិការលើកនេះ មន្ត្រីជំនាញបានរកឃើញទំនិញខូចគុណភាពចំនួន ២២៨.២៩ គីឡូក្រាម។ ទំនិញខាងលើត្រូវបានមន្ត្រីក.ប.ប. ដកហូតយកមករក្សាទុកដើម្បីកម្ទេចចោល ខណៈម្ចាស់ទំនិញត្រូវបានធ្វើការពិន័យអន្តរការណ៍ និងណែនាំឱ្យបញ្ឈប់ការចែកចាយទំនិញខូចគុណភាព៕

    ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF​

    Share This Post: