ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ​ឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យឆាបឆេះផ្ទះល្វែងជាន់ទី៣ ខូចខាតអស់ទាំងស្រុង សិ្ថតនៅភូមិទី៦ សង្កាត់កំពង់ធំ ខេត្តកំពង់ធំ

    BY Khmernote Media January 27, 2022
    ​ឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យឆាបឆេះផ្ទះល្វែងជាន់ទី៣ ខូចខាតអស់ទាំងស្រុង សិ្ថតនៅភូមិទី៦ សង្កាត់កំពង់ធំ ខេត្តកំពង់ធំ

    ខេត្ត​កំពង់​ធំ​៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១៦៖២០​ នាទីរសៀល​ ដែល​សិ្ថតនៅភូមិ​ទី៦ សង្កាត់ កំពង់ធំ ក្រុងស្ទឹងសែន ខេត្ត​កំពង់​ធំ​ មានករណីអគ្គិភ័យបានកើតឡើងចំនួន០១លេីបណ្ដាលឲ្យឆេះផ្ទះល្វែងឈ្មោះ សេង ហ៊ាន ភេទ​ប្រុស អាយុ ៥៤ឆ្នាំ ផ្ទះទំហំ​ ០៤x១៥​ ម៉ែត្រ​ ធ្វើអំពីថ្មលាយឈើប្រក់ស័ង្កសី​ (ខូចខាតខាងលើជាន់ទី៣ទាំងស្រុង)​។

    +​ សម្ភារៈខូចខាត​រួម​មាន៖
    -​ ទូរទស្សន៍ចំនួន​ ០៣​ គ្រឿង​
    -​ លុយចំនួនប្រហែល​ ០៣​ លាន​រៀល
    -​ ទូរ​ខោអាវ​
    -​ កុំព្យូទ័រ​ចំនួន​ ០១ឈុត​ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។

    +​ មូលហេតុ៖ បណ្តាល​មក​ពី​ឆ្លងចរន្តអគ្គិសនី​ ។
    +​ កងកម្លាំង​អន្តរាគមន៍​បង្ការ​ពន្លត់​អគ្គិភ័យ​បាន​ប្រេី​ប្រាស់​រថយន្តពន្លត់អគ្គិភ័យចេញអន្តរាគមន៍ចំនួន០៦គ្រឿងរួមមាន៖
    -​ រថយន្តអគ្គិភ័យរបស់ស្នងការដ្ឋានចំនួន​០៣គ្រឿង​ ។
    -​ រថយន្តអគ្គិភ័យរបស់ស្រុកកំពង់ស្វាយចំនួន​០១គ្រឿង​ ។
    -​ រថយន្តអគ្គិភ័យរបស់ស្រុកសន្ទុកចំនួន០១គ្រឿង​ ។
    -​ រថយន្តអគ្គិភ័យរបស់ស្រុកបារាយណ៍ចំនួន០១គ្រឿង​ ។
    -​ បានប្រើប្រាស់ទឹកអស់១៥រថយន្ដ​ ស្មើនឹង៦០ម៉ែត្រគុប​ ។

    ប្រភព​៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post: