ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ត្រីជំនាញ រកឃើញទំនិញប្រើប្រាស់ និងភេសជ្ជៈចម្រុះ ខូចគុណភាពសរុបប្រមាណ ៣០០គីឡូក្រាម នៅតាមបណ្ដាទីផ្សារ ក្នុងខេត្តចំនួន៣

    BY Khmernote Media January 27, 2022
    មន្ត្រីជំនាញ រកឃើញទំនិញប្រើប្រាស់ និងភេសជ្ជៈចម្រុះ ខូចគុណភាពសរុបប្រមាណ ៣០០គីឡូក្រាម នៅតាមបណ្ដាទីផ្សារ ក្នុងខេត្តចំនួន៣

    យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា ស្ថិតក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្រុងសៀមរាប និងស្រុកពួក ខេត្តសៀមរាប ស្រុកកំចាយមារ ខេត្តព្រៃវែង មន្ត្រី ក.ប.ប. ប្រចាំនៅខេត្តទាំង៣ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះ បានបន្តប្រតិបត្តិការត្រួតពិនិត្យគុណភាពសុវត្ថិភាពទំនិញម្ហូបអាហារ ក៏ដូចជាទំនិញប្រើប្រាស់នានា នៅតាមទីផ្សារដើម្បីធានាបាននូវការការពារសុខុមាលភាពជូនប្រជាពលរដ្ឋ ដោយបានធ្វើការត្រួតពិនិត្យឃើញ និងដកហូតនូវទំនិញមិនមានអនុលោមភាពប្រភេទពពុះសណ្តែក និងបបែលក្រៀមចំនួន ៩.៨គីឡូក្រាម រួមទាំងភេសជ្ជៈចម្រុះ នំចម្រុះ គ្រឿងសម្អាងពុំអនុលោមតាមបទដ្ឋានព័ត៌មាន និងគ្រឿងឧបភោគបរិភោគផ្សេងទៀត សរុបចំនួន ២៨៨.៧៧គីឡូក្រាម និងអាល់កុលក្លែងក្លាយចំនួន១កានផងដែរ។

    ចំពោះទំនិញដែលមិនមានអនុលោមភាពខាងលើ ត្រូវបានមន្ត្រីជំនាញ ក.ប.ប. ដកហូតយកមករក្សាទុក ដើម្បីរៀបចំនីតិវិធីដុតកម្ទេចចោលនាពេលក្រោយ ដោយឡែកអាជីវករដែលប្រព្រឹត្តល្មើស ត្រូវបានទទួលការអប់រំណែនាំពីមន្ត្រីជំនាញ និងទទួលការពិន័យអន្តរការណ៍ស្របតាមច្បាប់ផងដែរ៕

    ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

    Share This Post: