ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្នុងរយៈពេល២ថ្ងៃ! មន្រ្តីជំនាញរាជធានីភ្នំពេញ បានរកឃើញទំនិញខូចគុណភាព និងមានសារធាតុគីមីហាមឃាត់ប្រមាណជាង ១០០គីឡូក្រាម

    BY Khmernote Media January 28, 2022
    ក្នុងរយៈពេល២ថ្ងៃ! មន្រ្តីជំនាញរាជធានីភ្នំពេញ បានរកឃើញទំនិញខូចគុណភាព និងមានសារធាតុគីមីហាមឃាត់ប្រមាណជាង ១០០គីឡូក្រាម

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា នាថ្ងៃទី២៦ និង២៧ ខែមករា ឆ្នាំ២០២២ មន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញ ដោយសហការជាមួយមន្រ្តី នៃនាយកដ្ឋានមន្ទីរពិសោធន៍ និងមន្រ្តី នៃមន្ទីរពាណិជ្ជកម្មរាជធានី បាននាំយករថយន្តពិសោនធន៍ចល័តផ្នែកម្ហូបអាហារបន្តចុះត្រួតពិនិត្យនូវគ្រឿងឧបភោគ បរិភោគគ្រប់ប្រភេទក្នុងភូមិសាស្រ្តរាជធានីមុនឱកាសបុណ្យប្រពៃណីចិន-វៀតណាមមកដល់។

    គោលបំណងគឺដើម្បីស្វែករកទំនិញមិនមានអនុលោមភាពណាមួយនៅលើទីផ្សារដែលធ្វើឱ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋទិញយកទៅបរិភោគនៅក្នុងគ្រួសារ និងទប់ស្កាត់អំពើមិនសុចរិតក្នុងធុរកិច្ចទីផ្សារ។ យោងទៅតាមលទ្ធផល មន្រ្តីជំនាញបានរកឃើញមិនមានអនុលោមភាពលើមឹកបកធំចំនួន ៦៨គីឡូក្រាម និងទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ៤១.៩៥គីឡូក្រាម។ ទំនិញទាំងអស់ត្រូវបានដកហូតមករក្សារទុកដើម្បីធ្វើការកម្ទេចចោល និងពិន័យដល់ម្ចាស់ទំនិញផងដែរ ៕

    Share This Post: