ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្ថានអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ណែនាំអំពីការធ្វើដំណើរពីកម្ពុជា ចូលប្រទេសថៃ ដោយមិនតម្រូវឲ្យធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២នេះតទៅ

    BY Khmernote Media January 28, 2022
    ស្ថានអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ណែនាំអំពីការធ្វើដំណើរពីកម្ពុជា ចូលប្រទេសថៃ ដោយមិនតម្រូវឲ្យធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២នេះតទៅ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្ថានអគ្គរាជទូតកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡង់ដ៏ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ បានចេញសេចក្ដីណែនាំ ការធ្វើដំណើរមកពីកម្ពុជា ចូលថៃ មិនតម្រូវឲ្យធ្វើចត្តាឡីស័ក សម្រាប់អ្នកដំំណើរដែលបានចាក់វ៉ាក់សាំងពេញលេញមិនតិចជាង ១៤ថ្ងៃអនុវត្តចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ (ចូលតាមផ្លូវអាកាសតែប៉ុណ្ណោះ) ៖

    មុនពេលធ្វើដំណើរត្រូវមាន៖
    ១.លិខិតឆ្លងដែន+ទិដ្ឋាការថៃ(បើតម្រូវឲ្យមាន)
    ២.ប័ណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​ ពេញលេញមិនតិចជា១៤ ថ្ងៃ
    ២​.ឯកសារធានារ៉ាប់រងសុខភាពដែលមានទឹកប្រាក់ធានាមិនតិចជាង ៥០០០០ដុល្លារ
    ៣.ឯកសារកក់ SHA+ (ត្រូវមានបញ្ជាក់អំពីការបង់ប្រាក់) ដើម្បីរង់ចាំលទ្ធផលធ្វើតេស្តកូវីដ-១៩ ពេលទៅដល់ប្រទេសថៃ
    ៤.ចុះឈ្មោះស្នើសុំ Thailand Pass ពីគេហទំព័របស់រដ្ឋាភិបាលថៃ (tp.consular.go.th)មុនពេលធ្វើដំណើរយ៉ាងតិច ៧ថ្ងៃ
    ៥.វិញ្ញាបនបត្របញ្ជាក់ថាគ្មានជំងឺកូវីដ-១៩ មិនលើសពី ៧២ម៉ោងមុនពេលធ្វើដំណើរ ឬលទ្ធផលតេស្តវិជ្ជមានត្រូវមានលិខិតបញ្ជក់ពីគ្រូពេទ្យថា ទើបជាសះស្បើយពីជំងឺកូវីដ-១៩ (មិនតិចជាង ១៤ថ្ងៃ និងមិនលើសពី៩០ថ្ងៃ) ចំពោះក្មេងអាយុក្រោម ៦ឆ្នាំ ដែលធ្វើដំណើរជាមួយឪពុកឬម្ដាយ មិនតម្រូវឲ្យធ្វើតេស្តPR-PCR Test Covid-19 ទេ
    ចំណាំ៖ ត្រូវរស់នៅក្នុងប្រទេសដែលមុនធ្វើដំណើរចេញឲ្យបានរយៈ​ពេលយ៉ាងតិច ២១ថ្ងៃជាប់ៗគ្នា។

    ពេលមកដល់តម្រូវឲ្យអនុវត្ត៖
    ១.បង្ហាញ​ឯកសារពាក់ព័ន្ធខាងលើ(១-៥)
    ២.ធ្វើតេស្ត RT-PCR រកជំងឺកូវីដ-១៩
    ៣.អនុវត្តតាមការណែនាំផ្សេងៗទៀតរបស់មន្ត្រីមានសមត្ថកិច្ចថៃ
    ៤.រង់ចាំលទ្ធផល ១យប់ នៅសណ្ឋាគារ SHA+ ឬ AQ ដែលបានកក់ ។
    ៥.តម្រូវឲ្យធ្វើតេស្ត PT-PCR រកជំងឺកូវីដ-១៩ លើកទី២ នៅថ្ងៃទី៥ ក្រោយពេលមកដល់ប្រទេសថៃ នៅសណ្ឋាគារដែលបានកក់ទុក និងរងចាំលទ្ធផលតេស្តបញ្ជាក់ថាអវិជ្ជមាន ទើបអាចចេញពីសណ្ឋាគារ និងធ្វើដំណើរដោយសេរីបាន ៕​

    ប្រភព៖ Royal Embassy of Cambodia in Bangkok

    Share This Post: