សង្គម

អ្នកឧកញ៉ា ហុង ពីវ បន្តឧបត្ថម្ភថវិកា ២លានដុល្លារអាមេរិកទៀត ជួយមន្ទីរពេទ្យគន្ធបុប្ផា នៅឆ្នាំ២០២២នេះ

BY
Khmernote Media
January 28, 2022

រាជធានីភ្នំពេញ៖ អ្នកឧកញ៉ា ហុង ពីវ អគ្គនាយកក្រុមហ៊ុនពិភពថ្មីគ្រុប និងគ្រឹះស្ថានហិរញ្ញវត្ថុពិភពថ្មី ដែលគេស្គាល់គ្រប់ៗគ្នាថា ជាអ្នកឧកញ៉ាមួយរូបមានចិត្តសប្បុរសតែងតែធ្វើការបរិច្ចាគថវិកាផ្ទាល់ខ្លួនជាច្រើនជួយទៅដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជួយសង្គ្រោះជីវិតកុមារនៅកម្ពុជា ជាងរៀងរាល់ឆ្នាំ។

នៅក្នុងឆ្នាំ២០២២នេះផងដែរ អ្នកឧកញ៉ា ហុង ពីវ បានបន្តធ្វើការឧបត្ថម្តថវិកាទៅកាន់មន្ទីរពេទ្យគន្ធបុប្ផានូវចំនួនទឹកប្រាក់ ២លានដុល្លារសហរដ្ឋអាមេរិក។ អ្នកឧកញ៉ា​ ហុង​ ពីវ​ បានបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុកឲ្យដឹងថា «សួស្តីឆ្នាំថ្មី!!! 2022 ខ្ញុំ​ អ្នកឧកញ៉ា​ ហុង​ ពីវ​ សូមថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅ​ ដល់អតិថិជនទាំងអស់​ ដែលតែងតែគាំទ្រ​ បុរីពិភពថ្មី​ …! ទេីបថ្ងៃនេះ​ យេីងបានចូលរួមបរិច្ចាគ​ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា🎉🎉🎉💐💐💐💐»។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០២១ អ្នកឧកញ៉ា ហុង ពីវ ក៏បានធ្វើការឧបត្ថម្តថវិកាចូលមូលនិធិគន្ធបុប្ផាកម្ពុជាចំនួន២លានដុល្លារសហរដ្ឋអាមេរិកដែរ ហើយនៅឆ្នាំ២០២២នេះ អ្នកឧកញ៉ា បន្តឧបត្ថម្តថវិកា ២លានដុល្លារសហរដ្ឋអាមេរិកបន្ថែមទៀត៕

Share This Post: