ព័ត៌មានជាតិ
សាលាសង្កាត់ស្ទឹងមានជ័យ៖ រកឃើញអ្នកវិជ្ជមានកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង ម្នាក់ទៀតស្ថិតនៅទីតាំងចាស់ផ្ទះជួល ក្រុមទី៤ ក្នុងភូមិមានជ័យ២
BY Khmernote Media
January 28, 2022
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ សាលាសង្កាត់ ស្ទឹងមានជ័យ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង ម្នាក់ទៀតស្ថិតនៅទីតាំងចាស់ផ្ទះជួល ក្រុមទី៤ ភូមិមានជ័យ២។

នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី១ បានស្នើសុំរថយន្តមន្ទីរសុខាភិបាលនៃរាជធានីភ្នំពេញ បញ្ជូនអ្នកជម្ងឺ(+) Omicron ទៅកាន់មណ្ឌលព្យាបាល ដោយហេតុទីតាំងចាស់មានបន្ទប់ជួលច្រើន សរុបគិតត្រឹមថ្ងៃនេះ សង្កាត់ស្ទឹងមានជ័យទី១ មានអ្នកឆ្លង (+) Omicronសរុប ២នាក់ តែប៉ុណ្ណោះ សូមចូលរួម អនុវត្តនៅវិធានការ ៣កុំ ៣ការពារ ឱ្យបានគ្រប់ៗគ្នា ៕




ប្រភព៖ សាលាសង្កាត់ ស្ទឹងមានជ័យ