ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សាលាសង្កាត់ស្ទឹងមានជ័យ៖ រកឃើញអ្នកវិជ្ជមានអូមីក្រុងចំនួន ២នាក់ ស្នាក់នៅជាបន្ទប់ជួល ស្នើសុំព្យាបាលនៅផ្ទះម្នាក់ និងម្នាក់ទៀតបញ្ជូនទៅកាន់មណ្ឌលព្យាបាល

    BY Khmernote Media January 29, 2022
    សាលាសង្កាត់ស្ទឹងមានជ័យ៖ រកឃើញអ្នកវិជ្ជមានអូមីក្រុងចំនួន ២នាក់ ស្នាក់នៅជាបន្ទប់ជួល ស្នើសុំព្យាបាលនៅផ្ទះម្នាក់ និងម្នាក់ទៀតបញ្ជូនទៅកាន់មណ្ឌលព្យាបាល

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ សាលាសង្កាត់ ស្ទឹងមានជ័យ បានឲ្យដឹងថា នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ លោកវេជ្ជបណ្ឌិត គង់ កុល ក្រុមគ្រូពេទ្យពិនិត្យមើលថែ អ្នកជំងឺតាមផ្ទះនិងជា (OD ) ខណ្ឌមានជ័យ បានសហការជាមួយ ក្រុមការងារសង្កាត់។

    បានចុះពិនិត្យវាយតម្លៃនៅទីតាំងផ្ទះអ្នកជំងឺអូមីក្រុងម្នាក់ស្នើសុំព្យាបាលនៅផ្ទះ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៣៧៥A ក្រុមទី១០ ភូមិទ្រា និងមានអ្នកជំងឺ ម្នាក់ទៀតបញ្ជូនទៅកាន់មណ្ឌលព្យាបាល ដោយទីតាំងរបស់គាត់ស្នាក់នៅ ជាបន្ទប់ជួល ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាថ្មីម្តងទៀត សូមចូលរួមអនុវត្តនៅវិធានការ ៣កុំ ៣ការពារ ឲ្យបានត្រឹមត្រូវ ៕

    ប្រភព៖ សាលាសង្កាត់ ស្ទឹងមានជ័យ

    Share This Post: