ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គិតមកទល់ពេលនេះ កីឡដ្ឋានកំពង់ស្ពឺ សម្រេចការសាងសង់បានប្រមាណ ៧០ភាគរយហើយ

    BY Khmernote Media January 29, 2022
    គិតមកទល់ពេលនេះ កីឡដ្ឋានកំពង់ស្ពឺ សម្រេចការសាងសង់បានប្រមាណ ៧០ភាគរយហើយ

    ខេត្តកំពង់ស្ពឺ៖ យោងតាមគណនីហ្វេស ប៊ុកផ្ទាល់របស់ ឯកឧត្តម ហ៊ុន ម៉ានី នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រុមការងារបានផ្តល់ព័ត៌មានថាមកទល់ពេលនេះកីឡដ្ឋានកំពង់ស្ពឺ សម្រេចការសាងសង់បានប្រមាណ៧០ភាគរយហើយ។

    ព្រឹកនេះក្រុមការងារកំពុងត្រៀមតម្លើងបង្គោលភ្លើងធំៗចំនួន៤បង្គោលនៅជុំវិញទីលានបាល់ទាត់ ជាមួយសកម្មភាពសាងសង់ផ្សេងៗទៀតយ៉ាងសកម្ម ស្របតាមប្រព័ន្ធបច្ចេកទេសកម្រិតស្តង់ដារខ្ពស់។ តាមរយៈគំនិតផ្តួចផ្តើមជាមួយក្រុមការងារ កន្លងមក ខ្ញុំជឿជាក់ថា កីឡដ្ឋានខេត្តកំពង់ស្ពឺ ដែលមានទីតាំងស្ថិតនៅក្នុងភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន គឺជាក្តីសង្ឃឹមថ្មីមួយទៀតនៃវិស័យកីឡារបស់ខេត្តកំពង់ស្ពឺ ជាពិសេសការត្រៀមខ្លួនរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ីអាគ្នេយ៍SEAGAME ឆ្នាំ២០២៣ និងព្រឹត្តិការណ៍កីឡាផ្សេងៗទៀត។ បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត និងតំបន់ជុំវិញនឹងទទួលបានសមិទ្ធផលថ្មីសន្លាងមួយក្នុងពេលឆាប់ៗនេះ។

    ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមកោតសរសើរ និងអរគុណដល់សប្បុរជន ក៏ដូចជាការខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ថ្នាក់ដឹកនាំខេត្ត និងជាពិសេសក្រុមការងារបច្ចេកទេសសាងសង់យ៉ាងស្រស្រាក់សស្រាំ បើទោះបីជាយើងកំពុងតែឆ្លងកាត់ការលំបាកក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ១៩ក៏ដោយ ៕

    Share This Post: