បីនាក់បងប្អូន សំពះសុំរើសសំបកកំប៉ុងទាំងយប់ជ្រៅ រើសបានរួចមកសំពះអរគុណម្តងទៀត, ឃើញអត្តចរិតល្អបែបនេះ ម្ចាស់បុរីបុស្បា ធ្វើរឿងរំភើបចិត្តមួយ ជូនប្អូនទាំង ៣
- January 30, 2022
ភ្នំពេញ៖ អ្នកនាង ស្រីអូន ដែលប្រិយមិត្តស្គាល់ថាជាម្ចាស់ក្រុមហ៊ុនសម្រស់ធម្មជាតិ និងជាម្ចាស់បុរីបុស្បា កាលពីពេលថ្មីៗនេះបានបបង្ហោះឲ្យដឹងពីអត្តចរិកដ៏ល្អរបស់ក្មេងៗបីនាក់ដែលមករើសសំបកកំប៉ុងក្នុងកម្មវិធីសម្ពោធបុរីបុស្បា ដោយ សំពះសុំរេីសសំបកកំប៉ុង និងសំពះអរគុណពេលរើសរួច ធ្វើឲ្យអ្នកនាងចាប់អារម្មណ៍ជាខ្លាំង រហូតសួរឪពុកម្តាយរបស់ក្មេងៗទើបដឹងថា ពួកគាត់ជាអ្នកទូន្មានកូនៗឲ្យចេះសំពះអរគុណ និងសុំតែមិនឲ្យលួចទេ។

អ្នកនាងបានបង្ហោះថា៖ ” សំពះសុំរេីសសំបកកំប៉ុងកូនអេីយដេីម្បីក្រពះ🥺ជូនអាំងប៉ាវអោយកូនញាំឆ្ងាញ់🙏🏾 ចេះគួរសមណាស់🙏🏾អាណិតកូនគេកូនយេីងម៉ោង2យប់នៅប្រឹងរកលុយ”។ នៅក្នុងអាំងប៉ាវអ្នកនាងបានជូនម្នាក់ ១០០$ សរុប ១០០$ ទុកទិញម្ហូបឆ្ងាញ់ៗទទួលទានក្នុងគ្រួសារ។ អរគុណសម្រាប់ការចែករំលែកស្នាមញញឹមសម្រាប់ក្មេងទាំង ៣ នាក់៕




- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






