អបអរសាទរ! លោក បេន ជនជាតិអាមេរិក ដែលគេស្គាល់ថាជាអ្នកការពារ និងអភិរក្សសត្វព្រៃធម្មជាតិនៅខេត្តព្រះវិហារ ឥឡូវត្រូវបានព្រះមហាក្សត្រត្រាស់ព្រះរាជទានសញ្ជាតិកម្ពុជាឱ្យមួយគ្រួសារតែម្តង
រាជធានីភ្នំពេញ៖ យោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សក្រ ត្រាស់បង្គាប់ ផ្ដល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្មជាចង្កោមគ្រួសារ ដល់គ្រួសារលោក ជាវិស បេន យ៉ូសែប ដែលមានសមាជិក ៤នាក់រួមមាន ប្តីប្រពន្ធលោក ដាវិស បេន យ៉ូសែប និងកូនស្រី ២នាក់របស់លោក។

១.លោក ជាវិស បេន យ៉ូសែប ជនជាតិអាម៉េរិក សញ្ជាតិអាម៉េរិក កើតថ្ងៃទី១៣ ខែតុលា ឆ្ណាំ១៩៦៦ នៅទីក្រុង Verdun សាធារណរដ្ឋបារាំង(ជាប្ដី)។
២.លោកស្រី ជាវិស សារិន ប៉ាទ្រីសា ជនជាតិអូស្ត្រាលី សញ្ជាតិ អូស្ត្រាលី កើតថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ១៩៧៣ នៅទីក្រុង Hornsby ប្រទេសអូស្ត្រាលី (ជាប្រពន្ធ)។
៣.កុមារី ជាវិស អាម៉ាលី ការីស ជនជាតិអូស្ត្រាលី សញ្ជាតិ អូស្ត្រាលី កើតថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០០៤ នៅទីក្រុង Wahroonga ប្រទេសអូស្ត្រាលី (ជាកូន)។
៤.កុមារី ជាវិស ចារ៉ា កាមីល ជនជាតិអូស្ត្រាលី សញ្ជាតិអូស្ត្រាលី កើតថ្ងៃទី១៥ ខែមករា ឆ្នាំ២០០៩ នៅទីក្រុង Wahroonga ប្រទេសអូស្ត្រាលី (ជាកូន)។
គួរបញ្ជាក់ផងដែរថា លោក បេន ជាជនជាតិអាមេរិក និងភរិយា ជាជនជាតិអូស្ត្រាលី បានចូលរួមការពារ និងអភិរក្សព្រៃឈើ សត្វព្រៃ ជាមួយរាជរដ្ឋាភិបាលកម្ពុជា អស់រយៈពេលជាង ២០ឆ្នាំហើយ រហូតបានបង្កើតជាតំបន់អភិរក្សសត្វ និងព្រៃឈើនៅភ្នំត្នោត-ភ្នំពក នៅខេត្តព្រះវិហារ៕

