ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឱកាសពិសេស! ឯកឧត្តម ស សុខា ផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិត សិក្សានៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួន ១៥កន្លែង

    BY Khmernote Media January 31, 2022
    ឱកាសពិសេស! ឯកឧត្តម ស សុខា ផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិត សិក្សានៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួន ១៥កន្លែង

    រាជធានីភ្នំពេញ៖ យោងតាមការគណនីហ្វេស ប៊ុកផ្ទាល់របស់ ឯកឧត្តម ស សុខានៅថ្ងៃទី៣១ ខែមករា​ ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការផ្ដល់អាហារូបករណ៍ ស សុខា ថ្នាក់ជាតិ សិក្សានៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួន ១៥កន្លែង សម្រាប់ឆ្នាំសិក្សា២០២១-២០២២។

    ដោយ ក្រុមការងារអាហារូបករណ៍ ស សុខា មានកិត្តិយស សូមជូនដំណឹងដល់សិស្ស-និស្សិត ទាំង ០៣ខេត្ត(ខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ) និងសិស្ស-និស្សិតទូទាំងប្រទេស ពិសេសសិស្ស-និស្សិត ដែលមានជីវភាពខ្វះខាតមេត្តាជ្រាបថា៖ ក្រុមការងារអាហារូបករណ៍ ស សុខា ក្រោមការឧបត្ថម្ភ និងគាំទ្រពីឯកឧត្តម ស សុខា និងលោកជំទាវ កែ សួនសុភី បានសហការជាមួយ សាកលវិទ្យាល័យជាតិគ្រប់គ្រង ផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតសម្រាប់ឆ្នាំ២០២១-២០២២ មានថ្នាក់បរិញ្ញាបត្រចំនួន ១៥កន្លែង អាហារូបករណ៍ ១០០% ចំនួន ៥កន្លែង និងអាហារូបករណ៍ ៥០% ចំនួន ១០កន្លែង ចាប់ផ្តើមទទួលពាក្យពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ ៕

    ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងខាងក្រោម៖

    ប្រភព៖ Sar Sokha

    Share This Post: